ភ្នំពេញ ៖ មន្ដ្រីនគរបាល ប៉ុស្ដិ៍បឹងកក់ ទី២ ខណ្ឌទួលគោក លោក គង់ ណារូ បាន រងរបួសធ្ងន់
ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពីមន្ដ្រី នគរបាលរូបនេះជួប គ្រោះថ្នាក់ចរាចរណ៍
ខណៈដែលកំពុងបើក ម៉ូតូយ៉ាងលឿន ដើម្បីដេញចាប់ក្មេងទំនើង គប់កញ្ចក់ផ្ទះគេ ។

មន្ដ្រីនគរបាលរូបនេះ ជួបគ្រោះថ្នាក់ ចរាចរណ៍ កាលពីល្ងាចថ្ងៃទី០១ ខែមីនា នេះ ស្ថិតនៅចំណុច
ផ្លូវ ២៨៩ ទល់មុខផ្សារ ទួលគោក សង្កាត់បឹងកក់ ទី២ ខណ្ឌទួល គោក ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ ចរាចរណ៍ មានករណី
ក្មេងទំនើងគប់កញ្ចក់ ផ្ទះប្រជាពលរដ្ឋ នៅតាមផ្លូវ ៣៣៥ រួច ហើយជិះម៉ូតូរត់ ។ ពេលនោះមន្ដ្រីនគរ
បាលរងគ្រោះ ជាមួយមន្ដ្រីនគរបាលផ្សេង ទៀត បាននាំគ្នាជិះម៉ូតូ ប្រដេញតាមចាប់ ក្នុងល្បឿន
លឿន លុះដល់ចំណុចកើតហេតុ បានប៉ះពារជាមួយអ្នកដំណើរផ្សេងទៀត បណ្ដាលឱ្យដួល រង
របួសធ្ងន់ ត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យ ភ្លាមៗ ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងស្ថានភាព
របួសនៅឡើយទេ ប៉ុន្ដែ គេសង្ឃឹមថា លោកអធិការខណ្ឌនឹង រៃអង្គាសប្រាក់ជួយឧបត្ថម្ភ ការ
ព្យាបាល របួស ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល