ហុងកុងគឺជាទីក្រុងដ៏ល្បីល្បាញក្នុងពិភពលោក ដោយសារតែទីក្រុងនេះទំនើប និងជាឋាន
សួគ៌នៃការទិញដូរនានា។ ទោះជាយ៉ាងនេះក្ដី នៅក្នុងជ្រុងមួយនៃទីក្រុងដែលទាន់សម័យនេះ
មនុស្សជាច្រើនកំពុងទ្រាំរស់នៅក្នុងការលំបាកតាំងពីកន្លែងគេង រហូតដល់កន្លែងហូតចុក។
ស្ថានភាពកន្លែងគេងដែលមានទំហំ ២ម៉ែត្រការ៉េ
នៅក្នុងក្រុងហុងកុង ចំនួនប្រជាជនចេះតែងកើនឡើងជាលំដាប់ ដែលនាំអោយទីក្រុងនេះ
មានប្រជាជនដល់ទៅ ១៦.៥០០នាក់/គម[SUP]២ [/SUP]។ ទន្ទឹមនឹងអគ្គារខ្ពស់កប់ពពក និងអ្នកមានរាប់
មិនអស់ គេក៏នៅតែឃើញមានជនក្រីក្រជាច្រើន កំពុងរស់នៅក្នុងស្ថានភាពដែលស្ទើរតែមិន
អាចជឿបាន។
អ្នកខ្លះត្រូវជួលទ្រុងដែកល្មមនឹងខ្លួនគេង ដើម្បីរស់នៅ និងរកទទួលទាន។ ប៉ុន្ដែ តម្លៃជួយ
ទ្រុងដ៏តូចសម្រាប់គេងក៏មិនថោកប៉ុន្មាននោះដែរ ទ្រុងនិមួយៗមានតម្លៃឡើងដល់ ២០០
ដុល្លារអាមេរិកក្នុងមួយខែ។ ជាមធ្យមនៅក្នុងបន្ទប់មួយ មានទ្រុងប្រភេទនេះប្រមាណជាជាង
២០ ហើយអ្នកមកជួលទ្រុងបែបនេះ ត្រូវប្រើបន្ទប់ទឹក និងបង្គន់រួម។ ផ្ទះជួលខ្លះទៀត មិនមាន
កន្លែងសម្រាប់ដាំស្ល ដូច្នេះពួកគេត្រូវទិញបាយហូបនៅខាងក្រៅ។
Cheung អ្នកដែលត្រូវបង្ខំចិត្តរស់នៅ ក្នុងស្ថានភាពដូចជាជាប់ក្នុងទ្រុងបែបនេះ អស់រយៈ
ពេលជាច្រើនឆ្នាំនៅហុងកុង បានថ្លែងប្រាប់
Asia Times Online ថា ៖ "កំដៅនៅក្នុងទ្រុងបែប
នេះ តែងក្ដៅជាងខាងក្រៅ ពី ២ ទៅ ៣ អង្សាសេ។ ជាមួយនឹងទំហំប្រហែល ២ ម៉ែត្រការ៉េ
សម្រាប់គេង ជួនកាលរហូតដល់ម៉ោង ៥ភ្លឺ នៅតែមិនអាចគេងលក់។ កណ្ដុរ កន្លាត នៅទីនេះ
គឺមានច្រើនហួតប្រមាណ ពេលខ្លះខ្ញុំខ្លាចតែពួកវាចូលត្រចៀកនៅពេលខ្ញុំគេង"៕
បុរសម្នាក់កំពុងសម្រាកក្នុងទ្រុងដែលខ្លួនជួល
បុរសវ័យចំណាស់ម្នាក់ ហាក់ដូចជាមានការហត់នឿយនឹងជីវិត
Lee Ka Ying អាយុ ៨ឆ្នាំ កំពុងរស់នៅជាមួយម្ដាយក្នុងទ្រុងដ៏ចង្អៀត
គ្មានកន្លែងដាំស្ល អ្នកជួលទ្រុងត្រូវទិញបាយនៅខាងក្រៅដើម្បីហូប
ពួកគេត្រូវប្រើបន្ទប់ទឹក និងបង្គន់រួម
តំបន់ Mongkok កន្លែងដែលមានបន្ទប់ទ្រុងសម្រាប់ជួល
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Infonet