សឹង្ហបុរី ៖ បុរសវ័យ ២១ ឆ្នាំម្នាក់ត្រូវបានរកអោយឃើញថា ត្រូវបានផ្តន្ទាទោស អោយជាប់ពន្ធ
នាគាររយៈពេល ២០ ខែ បន្ទាប់ពីល្បួងជីដូនមួយ អោយសិចជាមួយខ្លួន តាមរយៈការបំភ័យ
នាងតូចវ័យទើបតែ ១១ ឆ្នាំ ថាបិសាចនឹងវាយលុយ ក៏ដូចជាធ្វើទុក្ខទោម្នេញនាងជាក់ជាមិន
ខាន ខណៈពេលដែលនាងតូច នាប៉ុន្មានថ្ងៃចុងក្រោយនេះ ចេះតែមមើមមាយជាប់ នេះបើ
តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពី
ពេលកន្លងទៅនេះ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរស
ដែលជាជនជាប់ចោទរូបនោះ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ កាលពីថ្ងៃអង្ការកន្លង
ទៅ ស្របពេលដែលឈ្មោះរបស់គាត់មិនត្រូវបានបញ្ជាក់អោយដឹងនោះទេ ជាការការពារអត្ត
សញ្ញាណជនរងគ្រោះ។

គួររំឭកផងដែរថា បុរសដែលជាជនជាប់ចោទ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ យកមកចិញ្ចឹ
ម ដោយមានការមើលថែទាំ ពីសំណាក់ពូរបស់ខ្លួន ស្របពេលដែលឪពុកម្តាយរបស់គេមាន
ជីវភាពលំបាកនៅឯប្រទេសម៉ាឡេស៊ី ។ ហើយពូដែលត្រូវជាឪពុកជនរងគ្រោះ បានគូស
បញ្ជាក់ថា គាត់ពិតជាមានអារម្មណ៍សោកស្តាយជាខ្លាំង បន្ទាប់ពីក្មួយប្រុសរបស់ខ្លួនបានតប
ស្នងសងគុណមកវិញ នូវអំពើអគតិមួយនេះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន