បាងកក៖ នាយករដ្ឋមន្រ្តី យីងឡាក់ សន្យាថា នឹងជួយ លោក វិរៈ ស៊ុមខ្វាមឃីត ដែលកំពុង
ជាប់ពន្ធនាគារ នៅ ក្រុងភ្នំពេញ បន្ទាប់ពីបានទទួលលិខិត ស្នើឲ្យជួយអន្តរាគមន៍ ពីក្រុម
គ្រួសារលោក វិរៈ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធ ទី១៨ ខែកញ្ញា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែង
ថា រាជរដ្ឋាភិបាលថៃ បាន សន្យាចំពោះក្រុមគ្រួសារ លោក វិរៈ ស៊ុមខ្វាមឃីត ថា នឹងជួយ
អន្តរាគមន៍ ករណី លោក វិរៈ ទៅកាន់ភាគីកម្ពុជា ប៉ុន្តែត្រូវរង់ចាំ ឲ្យមានការរៀបចំរាជរដ្ឋា
ភិបាលថ្មី រូចរាល់សិន។

ការអះអាងបែបនេះ របស់លោកស្រី យីងឡាក់ បន្ទាប់ពីម្តាយ និង ភរិយា របស់លោក វិរៈ
បានដាក់លិខិត ស្នើឲ្យ នាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍ លោក វិរៈ ដែលកំពុងជាប់ពន្ធនាគារ
ព្រៃស នៅទីក្រុងភ្នំពេញ អស់ជាពេលជាង បីឆ្នាំ មកហើយ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលថៃ
និងរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់បានព្រម ព្រៀងគ្នា ចំពោះការផ្លាស់ប្តូរអ្នក
ទោស រវាងប្រទេសទាំងពីរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល