បាត់ដំបង ៖ វាជារឿងចម្លែក និងកម្រ បានជួប សម្រាប់ឧក្រិដ្ឋជននៅកម្ពុជាអាច និយាយបាន
ថា ជាលើកទី១ និងជាប្រវត្ដិ សាស្ដ្រហើយ ដែលយុវជនម្នាក់បានជិះកង់ ដ៏កញ្ចាស់ទៅអង្គុយចាំ
ទារលុយ ពីម្ចាស់ ហាងម៉ាស្សា រហូតដល់ ៣០ម៉ឺនដុល្លារ ។

រឿងដ៏ហួសចិត្ដ ហើយក៏ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួន យុវជនជាជនសង្ស័យនេះដែរ បានកើត
ឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងផ្ទះម៉ាស្សាយីហោ សុខុម ហែលឃែរ
ស្ថិតក្នុងភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្ដបាត់ដំបង។

បើយោងតាមប្រភព ពីមន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរ បាលខេត្ដបាត់
ដំបង បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងនៅថ្ងៃដដែលនេះ ថា ជនសង្ស័យដែល
ជិះកង់ជម្រិតទារប្រាក់ រហូតដល់ ៣០ម៉ឺនដុល្លារ ឈ្មោះ ហែម សុភក្ដ្រ អាយុ ២០ឆ្នាំ រស់នៅភូមិ
សួរអី ឃុំ ពាមឯក ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ដែល អតីតជាកម្មករសំណង់ និងជាអ្នកប្រមូល សំ
រាមឱ្យក្រុមហ៊ុនស៊ិនទ្រី ។

បើតាមការរៀបរាប់ នៅក្នុងពាក្យ បណ្ដឹង របស់ស្ដ្រីឈ្មោះ ទៀង សុធារី ជា ថៅកែហាងម៉ាស្សា
ខាងលើ បានឱ្យដឹងថា ជនសង្ស័យរូបនេះ នៅអំឡុងថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០១៣ កន្លងទៅ
បានទូរស័ព្ទ មកគាត់ចំនួន ៥-៦ ដង ដោយនិយាយ ជម្រិតទារប្រាក់ ពី ៥ម៉ឺន រហូតដល់ ៣០ម៉ឺន
ដុល្លារ ។ ជនសង្ស័យរូបនេះ បានទូរស័ព្ទទៅ គំរាម អុកឡុក និងវាយស្លាកយីហោ នៅ ក្នុងហាង
ម៉ាស្សារបស់ខ្លួន ហើយគំរាម បង្ហោះនូវរូបមន្ដថ្នាំម៉ាស្សាផ្សេងៗ របស់ ក្រុមហ៊ុនម៉ាស្សា សុខុម
ហែលឃែរ តាមប្រព័ន្ធហ្វេសប៊ុកថែមទៀតផង ។

បន្ទាប់ពីទទួលបានការគំរាម ស្ដ្រីជា ម្ចាស់ហាងម៉ាស្សា បានដាក់ពាក្យបណ្ដឹងទៅ កម្លាំងសមត្ថកិច្ច
ព្រមទាំងរៀបគម្រោង ចាប់បានជនសង្ស័យ នៅថ្ងៃទី១១ ខែមេសា នេះតែម្ដង ។

បន្ទាប់ពីឃាត់ខ្លួន មេឃុំពាមឯក លោក សាំង អ៊ីន បានចេញលិខិតបញ្ជាក់ថា ជនសង្ស័យ ហែម
សុភក្រ្ត ជាមនុស្សកំព្រាឪពុក មានតែម្តាយ មានអត្តចរិតមិនគ្រប់ លក្ខណៈ ខុសប្រក្រតី តាំងពី
កំណើតមកម្ល៉េះ ដូចនេះសកម្មភាពខាងលើ មិនមែនជាចេតនារបស់គេនោះទេ ។ ពោលគឺជាទង្វើ
របស់មនុស្ស ដែលមិនសូវគ្រប់ទឹក តែប៉ុណ្ណោះ ទើបអាចធ្វើទៅបាន ។

ក្រោយទទួលបានការបញ្ជាក់ និងអះអាងបែបនេះ សមត្ថកិច្ចបានបន្តឃុំខ្លួន ជនសង្ស័យជាបណ្តោះ
អាសន្នសិន រង់ចាំហៅភាគីស្រ្តីជាម្ចាស់ក្រុមហ៊ុនម៉ាស្សា មកធ្វើ ការសម្របសម្រួល ទើបសម្រេចថា
ត្រូវធ្វើបែបណាបន្តទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល