ព័ត៌មានអន្តរជាតិ ៖ ផ្កាយរណបអាកាសធាតុ របស់យោធា អាមេរិក មានអាយុកាល ២០ ឆ្នាំ បានផ្ទុះឡើងនៅ ក្នុងគន្លងគោចរ កាលពីខែមុននេះ ខណៈមានការកើនឡើងកំដៅ ក្តៅខ្លាំងមួយរំពេច ចេញពីប្រព័ន្ធថាមពល នៃផ្កាយរណប ជាហេតុបណ្តាលអោយមាន បំណែកកំទេចកំទី ដល់ទៅ ៤៣ បំណែក បែកខ្ទេច នៅលើលំហ អាកាស នេះបើយោងតាម សារព័ត៌មានអាមេរិក ចេញផ្សាយថ្ងៃ អង្គារ ទី ៣ មីនា នេះ ។

សេចក្តីរាយការណ៍ដដែល បន្តអោយដឹងថា ករណី ផ្ទុះ ផ្កាយ រណប Defense Meteorological Satellite Program Flight 13 (DMSP-F13) បានកើតឡើង កាលពីថ្ងៃទី ៣ ខែកុម្ភៈ ខណៈក្រុមអ្នកស្រាវជ្រាវ បានសរ បញ្ជាក់ដឹងថា ករណីបុកជាមួយនឹងកំទេចកំទី លើក អាកាស ក៏ដូចជា បញ្ហាពីខាងក្នុង និង ខាងក្រៅ ផ្កាយ រណប ជាមូលហេតុធ្វើអោយ ផ្ទុះឡើង ។ ទំព័រ Space.com ក្រោយពីបានដកស្រង់ សម្តីប្រធានដឹកនាំ នៃ ប្រតិបត្តិការ កម្មវិធីបច្ចុប្បន្នភាព មកពី កិច្ចការសាធារណៈ នៃលំហអាកាស នោះ ចុះផ្សាយអោយដឹងថា ជា រួមយាននេះ មានអាយុកាល ២០ ឆ្នាំហើយ ខណៈ មានបទពិសោធន៍ជាច្រើន រួមទាំងព្រឹត្តិការណ៍ ប្រវត្តិសា ស្រ្តលើកនេះ ដែលជាប់ទាក់ទិនទៅនឹងភាពបរាជ័យ នៃប្រព័ន្ធថាមពល ។

ជាការពិត មានសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បទពិសោធន៍ ប្រព័ន្ធ ថាមពល ផ្កាយរណប DMSP- F13 ភ្លាមៗ បានកើនឡើងសីតុណ្ហភាព មួយរំពេច អមជាមួយ នឹងការបាត់បង់ ម្ចាស់ការ ក្នុងការបញ្ជា ក្នុង ពេលតែមួយ ។ បាញ់បង្ហោះ កាលពីអំឡុងឆ្នាំ ១៩៩៥ ផ្កាយរណប មួយនេះ មានតួនាទី ត្រួតពិនិត្យអាកាស ធាតុ នៃគន្លងគោចរ ព្រះអាទិត្យ មានរយៈចម្ងាយ ៨០០ គ.ម ពីលើភពផែនដី តួយ៉ាង មានជាការប្រមូលទិន្ន ន័យប៉ុន្តែពុំមែនជាការគម្រូនៃការព្យាករណ៍អាកាសធាតុនោះទេ ។

គួរបញ្ជាក់ថា ខណៈផ្កាយរណបមួយនេះ លែងមានការប្រើប្រាស់ ពី សេវាជាតិ អាកាសធាតុអាមេរិក ឬភ្នាក់ ងារអាកាសធាតុ ដែនអាកាសនោះ ផលប៉ះពាល់នៃការផ្ទុះលើកនេះ មានតិចតួចនោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ