សហរដ្ឋអាមេរិក: យោងតាមការផ្សាយព័ត៌មាន ពីគេហទំព័របរទេសមួយ បានឲ្យដឹងថា អ្នកបើកបរ
យន្តហោះ ក្នុងជើងហោះហើរ America Airline ដែលហោះទៅកាន់ទីក្រុង New York បានប្រកាស
ភាពអាសន្ន ចុះចតភ្លាមៗលើដីកាល ពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បន្ទាប់ពីស្ត្រីមិនត្រូវបាន គេស្គាល់
ឈ្មោះម្នាក់ បានស្រែកច្រៀងយ៉ាងខ្លាំង នៅលើយន្តហោះនោះ បង្កការរំខានដល់អ្នកដំណើរផ្សេង
ទៀត។

ស្ត្រីរូបនោះត្រូវបានភ្នាក់ងារប៉ូលីស នៅលើយន្តហោះចាប់ដាក់ខ្នោះដៃ និងប្តូរកន្លែងអង្គុយរបស់នាង
ហើយយន្តហោះបាន បង្ខំចុះដីនៅឯព្រលានយន្តហោះក្នុងទីក្រុង Kansas ។ ទោះបីយ៉ាងណាស្ត្រីម្នាក់
នេះ ក៏នៅតែស្រែកច្រៀងបទចម្រៀង តាំងពីឆ្នាំ១៩៩០ ដដែលគឺបទ I will always love you របស់អ្នក
ចម្រៀង Whitney Houston ហើយនាងត្រូវបានគេបង្ខំឲ្យ ផ្លាស់ប្តូរជើងហោះហើរ៕

<object width="500" height="400" data="http://www.youtube.com/v/kDnjA3j_v8g&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/kDnjA3j_v8g&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល