កណ្ដាល ៖ យុវជនម្នាក់ ត្រូវបានសាច់ ញាតិក្មេងស្រីរងគ្រោះ ប្ដឹងទៅសមត្ថកិច្ចឱ្យ ចាប់ខ្លួន ដោយចោទប្រកាន់ថា បានចាប់ រំលោភរូបនាងរហូតបានសម្រេចនៅគុម្ភព្រៃក្រោយផ្ទះ ចម្ងាយប្រមាណ១០០ម៉ែត្រកាល ពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥កន្លង ទៅ ស្ថិតនៅភូមិទេពមន្ដ្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យនិងក្មេង ស្រីរងគ្រោះ អាយុ១៤ឆ្នាំ បានទាក់ទងគ្នា តាមទូរស័ព្ទអស់រយៈពេល៥ខែមកហើយ លុះដល់ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ យុវជនសង្ស័យ បានណាត់ជួបក្មេងស្រីរង គ្រោះ ដោយខ្លួនបានមកទិញទឹកដោះគោ ហើយក៏នាំឱ្យក្មេងស្រីរងគ្រោះទៅជួបនៅ ខាងក្រោយផ្ទះ ។ ពេលដែលពួកគេទាំងពីរ នាក់បានដើរទៅក្រោយ ក៏បាននិយាយសា សងលួងលោមប្រលោមស្នេហ៍ លុះដល់វេលា ម៉ោង៧និង៣០នាទីយប់ថ្ងៃដដែលនោះ ជន សង្ស័យបាននាំក្មេងស្រីរងគ្រោះ ដើរទៅ ក្រោយផ្ទះទៀតបានចម្ងាយ១០០ម៉ែត្រ ពេល ទៅគុម្ពព្រៃ ជនសង្ស័យបានលួងសុំរួមរក្ស ប៉ុន្ដែពេលនោះ ក្មេងស្រីរងគ្រោះមិនព្រម ទើបធ្វើឱ្យរូបគេ ចាប់រំលោភរហូតបានសម្រេច តែម្ដង ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីធ្វើ សកម្មភាពរំលោភរួចហើយនោះ មកដល់ រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ក្មេងស្រីរងគ្រោះបានដាច់ចិត្ដនិយាយរៀប រាប់ពីរឿងរ៉ាវទាំងនេះ ប្រាប់ម្ដាយរបស់ខ្លួន រួចក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ហើយក៏ឈានទៅដល់ការចាប់ខ្លួនតែម្ដង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចដដែល បានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ ហេង រ៉ូត អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើត ហេតុ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ភ ស ណ អាយុ១៤ឆ្នាំ ។

បើតាមសមត្ថកិច្ចដដែល ក្នុងរយៈពេល ៥ខែ ដែលពួកគេទាំងពីរនាក់បានទាក់ទងគ្នា នោះ គឺមិនបានរួមភេទជាមួយគ្នានោះឡើយ ទើបតែនៅយប់ថ្ងៃទី១៩ ខែឧសភានោះ បាន ណាត់ជួបគ្នាក៏ចាប់បង្ខំរួមភេទ ត្រូវជាប់ខ្នោះ តែម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្ដតាមនីតិ វិធី ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល