ភ្នំពេញៈ នៅថ្ងៃនេះ(២០មីនា) ជាថ្ងៃមង្គលការ របស់មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង និងភរិយាអតីតតារាសម្តែង អ្នកនាង ស្រីតូច ចំណាន ដោយនៅក្នុងពិធីមង្គលការទាំងមូល គេសង្កេតឃើញថា ពិធីមង្គលការបានដំណើរការទៅ ប្រកបដោយរលូន និងភាពឱឡារឹកបំផុត ដោយមានវត្តមាន ឯកឧត្តម លោកជំទាវ ក្នុងជួររាជរដ្ឋាភិបាល អ្នកឧកញ៉ាល្បីៗ ជាច្រើន បានបង្ហាញវត្តមានចូលរួម ជូនពរជ័យដល់មហាមង្គលការ ដ៏ធំមួយនេះ ។

បន្ទាប់ពីរៀបចំពិធី តាមប្រពៃណីខ្មែរ នៅគេហដ្ឋានម្តុំទូលទំពូងរួចរាល់ នៅពេលល្ងាច អ្នកឧកញ៉ា និងភរិយា នឹងមានរៀបចំ ពិធីជប់លៀង ពិសាភោជនាអាហារ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចំនួន៥អាគារជាប់គ្នា (L,k,J,I,H) ។ នៅក្នុងនោះ គេសង្កេតឃើញថា ការរចនាតុបតែងផ្កាភ្ញី កន្លែងទទួលភ្ញៀវកិត្តិយស គឺមានភាពល្អប្រណិត ស្រស់បំព្រង លម្អទៅដោយផ្កាស្រស់ជាច្រើន ស្ទើរគ្រប់កន្លែង ស្អាតគ្មានទាស់ត្រង់ណាឡើយ ដើម្បីរង់ចាំស្វាគមន៍ ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាល រួមទាំង អ្នកជំនួញ ឧកញ៉ាល្បីៗ ប្រមាណ៥ពាន់នាក់ ។

ជាមួយគ្នានោះដែរ សូម្បីតែវត្តមានសិល្បករ-សិល្បការិនី ដែលចូលរួមច្រៀង កម្សាន្តសប្បាយ ធ្វើជាពិធីករ-ពិធីការិនី ក្នុងពិធីមង្គលការដ៏ធំនេះ ក៏មានការជ្រើសរើសពិសេសផងដែរ ដោយតារាចម្រៀងជើងចាស់អ្នកនាង ហ៊ឹម ស៊ីវន, លោក សួស សងវាចា, លោក អ៊ិត សេដ្ឋា, លោក យ៉ែម សំអូន, អ្នកនាង យ៉ាន លីនដា ,កញ្ញា លី អ៊ីវ៉ាធីណា, កញ្ញា សុគន្ធ នីសា និង លោក ណុប ប៉ាយ៉ារិទ្ធ ផងដែរ ។

ដូច្នេះចង់ដឹងថា ការរចនា រៀបចំកម្មវិធីជប់លៀងពេលល្ងាច របស់អ្នកឧកញ៉ា នៅកោះពេជ្រ មានភាពស្រស់ស្អាតប្លែកភ្នែក និងមានអ្វីគួរជាទីទាក់ទាញ ចំណាប់អារម្មណ៍ យ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល