ផ្ទះសំបែងរាប់រយខ្នងនៅក្នុងសង្កាត់ហាត យៃ នៃខេត្ត សង់ខាល ភាគខាងត្បូងប្រទេសថៃ
ត្រូវបានជន់លិចដោយសារតែទឹកជំនន់ជាលើកទី២ដែលបានវាយប្រហារមកលើតំបន់នេះ។
នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មានរបស់ប្រទេសថៃនៅក្នុងថ្ងៃសុក្រនេះ។
ផ្ទះរាប់រយខ្នងដែលនៅតាមប្រឡាយ យូតាប៉ៅ ក្នុងសង្កាត់ហាត យៃ នៃខេត្ត សង់ខាលត្រូវ
បានរងផលប៉ះពាល់ដោយសារតែទឹកបានហៀរចេញពីច្រាំងប្រឡាយ។ ការហៀរនេះបាន
បង្កអោយសហគមន៍ដែលរស់នៅតាមបណ្តាយប្រឡាយនេះត្រូវបានលិចលង់ហើយនិងបាន
កាត់ផ្តាច់ផ្លូវគមនាគមន៍ផងដែរ។
ខេត្តមួយចំនួននៅក្នុងភាគខាងត្បូងរួមមានខេត្ត សង់ក្លាផងដែរនោះក៏ត្រូវបានប្រឈមមុខជា
មួយនិងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ដ៏ខ្លាំងនៅក្នុងដើមខែមករានេះផងដែរ។
មិនយូរប៉ុន្មានបន្ទាប់ពីទឹកជំនន់លើកទី១ត្រូវបានធូរស្រាល, ខេត្តក្នុងតំបន់ភាគខាងត្បូងនៃ
ប្រទេសថៃបានរងនូវការវាយប្រហារដោយទឹកជំនន់ម្តងទៀតដោយសារតែការត្រលប់មក
វិញនៃខ្យល់មូសុង។
យ៉ាងណាក៏ដោយទឹកជំនន់ដែលបានវាយប្រហារមកលើសហគមន៍មួយចំនួននៅក្នុងសង្កាត់
ហាត យៃត្រូវធូរស្រាលឡើងវិញ ដោយសារតែទឹកបានយូរយ៉ាងលឿនតាមប្រឡាយ យូតា
ប៉ៅ។
ទីភ្នាក់ងារអាកាសធាតុប្រចាំតំបន់បានធ្វើការប្រមាណអំពីភ្លៀងធ្លាក់ដ៏ខ្លាំងនិងទឹកជំនន់ផងដ
ដែរនៅក្នុងខេត្តភាគខាងត្បូងនៅក្នុងថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យដែលរួមមានខេត្ត ណារាត់
-ធីវ៉ាត់, យាឡា, ផាត់តានី, សង់ក្លា, ផាតាលុង, ណាខន ស៊ីថាមារ៉ាត់, ត្រាង និង សាធុន។
ហើយពីថ្ងៃសៅរ៍ដលថ្ងៃចន្ទ័សំរាប់ខេត្ត ផាតាលុង, ណាខន ស៊ីថាមារ៉ាត់, ស៊ូរ៉ាត់ ថានី, ឆុបផន
និងប្រាឈប់ គីរី ខាន់។
នាយកដ្ឋានឧតុនិយមក៏បានធ្វើការព្យាករណ៍ដែលថាទឹករលកនៅក្នុងអាចនិងមានកំពស់ខ្ពស់
នៅក្នុងឈូងសមុទ្រថៃហើយទូកនេសាទតូចៗត្រូវបានដាស់តឿនមិនអោយទៅនេសាទនោះ
ទេ៕
ដោយ
វឌ្ឍនា