នៅប្រទេសចិនបច្ចុប្បន្ន មានគេហទំព័រជាច្រើនបានបញ្ចេញអត្ថបទណែនាំវិធីធ្វើស៊ុតមាន់
ក្លែងក្លាយ ដែលមានតម្លៃថោក ដោយប្រើបច្ចេកទេសសាមញ្ញបំផុតជាមួយនិងគ្រឿងផ្សំ
ផ្សេងទៀត ដូចជា អាស៊ីត calcium , ព័ណ៌អាហារ ចំណែកស៊ុតក្លែងក្លាយនៅប្រទេសចិន
១គីឡូក្រាម ស្មើនឹង០,៥៥យ៉ុន(ប្រហែល ២០០រៀល)។
ដើម្បីធ្វើធាតុរាវព័ណ៌ ស របស់ស៊ុតមាន់ អ្នកគ្រាន់តែដាក់អំបិល alginate ចូលទៅក្នុងទឹក និង
កូរស្មើដៃ វានឹងក្លាយជាធាតុរាវមួយដែលដូចទៅនឹងស៊ុតពិតប្រាកដ។ ក្រោយមក យកមួយ
ចំណែកនៃធាតុរាវនោះ លាយជាមួយព័ណ៌ដើម្បីបង្កើតបានជាធាតុរាវព័ណ៌ក្រហមដូចទៅនឹង
ស៊ុតក្រហមពិតៗ។
បន្ទាប់មក អ្នកយកធាតុរាវក្រហមនោះចាក់ចូលទៅក្នុងពុម្ភមួយ ដែលមានទំហំស្មើនឹងទំហំ
របស់ស៊ុតក្រហមពិត ក្រោយមក យកវាជ្រលក់យ៉ាងលឿនទៅក្នុងទឹកកំបោរដើម្បីកំណត់
រូបរាង។ ផ្នែកខាងក្រៅនៃស៊ុតក្រហមនោះនឹងមានស្រទាប់ស្ដើងមួយដែលដូចស៊ុនមាន់ពិត។
នៅពេលយកធាតុរាវក្រហមនោះដាក់ចូលទៅក្នុងធាតុរាវព័ណ៌ ស អ្នកនឹងបានស៊ុតក្លែង
ក្លាយ។ ជំហានចុងក្រោយ គឺគ្រាន់តែជ្រលក់វាចូលទៅក្នុង calcium carbonate ដើម្បីបង្កើត
ជាសម្បកស៊ុតគឺជាការស្រេច។
ថ្វីបើវាមានតម្លៃថោក ប៉ុន្ដែនៅពេលអ្នកបរិភោគស៊ុតក្លែងក្លាយនេះក្នុងរយៈពេលយូរ អ្នកនឹង
ត្រូវប្រឈមនឹងជម្ងឺមួយចំនួន ដូចជាបាត់បង់ការចងចាំ និងជម្ងឺដែលពាក់ព័ន្ធនឹងខួរក្បាល។
សូមស្វែងយល់ពីការធ្វើស៊ុតក្លែងក្លាយដូចខាងក្រោម ៖
គ្រឿងផ្សំសម្រាប់ធ្វើស៊ុតក្លែងក្លាយ
លាយធាតុផ្សំដើម្បីធ្វើជាស៊ុតក្រហម
ស៊ុតមាន់ក្លែងក្លាយ
ស៊ុត ស ក្លែងក្លាយ
ស៊ុតក្រហមក្លែងក្លាយ
ស៊ុតក្លែងក្លាយមួយគ្រាប់
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing