កំពង់ស្ពឺ ៖ បុរសម្នាក់ ដែលមានមុខរបរ ជាមួយប្រពន្ធរបស់ខ្លួនជាអ្នកចាក់កជ្រូកនិង កាប់ជ្រូកលក់នៅផ្សារត្រែងត្រយឹង ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានប្រហារស្ដ្រីជាប្រពន្ធរបស់ខ្លួននឹងកាំបិតចុងស្រួច ក្រោយ ក្រោយពីពួកគេទាំងពីរនាក់បានឈ្លោះ ទាស់ទែងគ្នាដោយពាក្យសំដីខ្លាំងៗ កាលពី ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ដែលត្រូវប្ដីរបស់ខ្លួនចាក់និងកាំបិតស្នៀត បណ្ដាលឱ្យស្លាប់ពេលបញ្ជូន ទៅកាន់មន្ទីរ ពេទ្យ ដើម្បីធ្វើការសង្គ្រោះខាងលើនេះមាន ឈ្មោះនាង គីមហាង អាយុ៤២ឆ្នាំ រីឯបុរស ជាប្ដី កំពុងរត់គេចខ្លួនឈ្មោះអ៊ុក ថុង អាយុ ៥០ឆ្នាំ ។ ប្ដីប្រពន្ធទាំងពីរនាក់ រស់នៅភូមិ ទី១ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច និងជា អាជីវករលក់សាច់ជ្រូក នៅផ្សារត្រែងត្រយឹង ផងដែរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំងពីរនាក់បាន នាំគ្នាធ្វើដំណើរទៅផ្ទះរបស់ស្ដ្រីឈ្មោះគួយ សេង ត្រូវជាបងស្រីខាងប្ដីរួច មានទំនាស់ ឈ្លោះគ្នាតឹងសសៃកនៅទីនោះ បើទោះបី បងប្អូនជួយឃាត់ ក៏មិនស្ដាប់ដែរ រហូតដល់ បុរសជាប្ដីផ្ទុះហឹង្សាកាន់តែខ្លាំងរហូតបុរសជា ប្ដីចាក់ទៅលើស្ដ្រីប្រពន្ធ បណ្ដាលឱ្យស្លាប់ ពេលក្រុមគ្រួសារនិងសាច់ញាតិដឹកយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ដោយឡែក បុរសប្ដីវិញ បាននឹងកំពុងរត់គេចខ្លួន ក្រោម ការតាមចាប់របស់សមត្ថកិច្ច ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល