ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភលើ ក្មេងស្រីម្នាក់តែ មិនបានសម្រេច ក្រោយត្រូវបានក្មេងស្រីរងគ្រោះស្រែកអោយគេជួយទាន់ពេលវេលា។ ហេតុការណ៍នេះបាន កើតឡើងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនសង្ស័យមានឈ្មោះ រ៉ា ប៊ុនសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើត ភូមវាលខ្សាច់ ឃុំថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នរស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំណែកជនរងគ្រោះ ទ.ផ.ល ភេទស្រី អាយុ១៤ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលហេតុជនសង្ស័យបានផឹកស្រាស្រវឹងបន្តិចបន្តួច ចេញពីវត្តសំអាង ហើយ ជនល្មើសបានដើរទៅផ្ទះក្មេងស្រីរងគ្រោះ ហើយក៏ឡើងទៅលើផ្ទះចូលទៅក្នុងបន្ទប់ រួចបានធ្វើសកម្មភាពចាប់រំលោភ តែត្រូវក្មេងស្រីរងគ្រោះរើ ហើយបានស្រែកអោយបងប្អូនជួយទាន់ ជនសង្ស័យបានរត់គេចខ្លួនបាត់។

សូមបញ្ជាក់ជនល្មើសបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ២ដងរួចមកហើយតែមិនបានសម្រេចទាំងពីរលើក ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល