ភ្នំពេញ៖ មុននេះប្រមាណ១០នាទី នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៊ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ និងស្នងការ នគរបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការសួរនាំ ឧកញ៉ា ថោង សារ៉ាត់ នៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់។ នេះបើយោងតាមមន្រ្តី នគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់យ៉ាងដូច្នេះ។

តាមមន្រ្តី នគរបាល រាជធានីភ្នំពេញ ក្រោយបញ្ចប់ការសួរនាំ រួច ឧកញ៉ា ថោង សារ៉ាត់ នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការ តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៨៖៣០នាទី ព្រឹកមិញ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាននគរបាល នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោយពីបាននាំខ្លួន ពីប្រទេសវៀតណាម កាលពីយប់ថ្ងៃទី១៦ ខែមេសា ៕

រូបភាពឯកសារ

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល