ព័ត៌មានអន្តរជាតិ ៖ ជាមួយនិន្នការ នៃជីវចម្រុះចុងក្រោយ របស់ពពួកសត្វចម្រុះនៅឯបាតសមុទ្រអ្នក វិទ្យាសាស្រ្តមកពីវិទ្យាស្ថាន The Monterey Bay Aquarium Research Instituteប្រទេសអូស្រ្តាលីបាន ផ្តិតជាប់អ្វីដែលជារូបភាព ក៏ដូចជាខ្សែអាថ៍វីដេអូដំបូងបំផុត នៃពូជត្រី រូប អាក្រក់ ត្រីញី anglerfish ដែលត្រូវបានគេស្គាល់ថា ជាបិសាចសមុទ្រខ្មៅ "Black Seadevil." ។

ជាមួយនឹងចង្កូមដ៏មុតស្រួច តាមរយៈមាត់បើកចំហជាញឹកញាប់ អមជាមួយនឹងរូបរាង ដ៏អាក្រក់នោះ ពូជត្រីប្រភេទនេះ ត្រូវបានគេប្រសិទ្ធនាមអោយដឹងថា ជាបិសាចសមុទ្រ ។ ដោយ ឡែក ប្រសិនបើ លោកអ្នកធ្លាប់ទស្សនាភាពយន្តគំនូរជីវចលហូលីវូធ ពីផលិតកម្ម Pixar កាល ពីអំឡុង ឆ្នាំ ២០០៣ ពោលក្នុងខ្សែភាពយន្តរឿង Finding Nemo," ច្បាស់ណាស់ លោកអ្នក ប្រាកដ ជា ធា្លប់បានស្គាល់ពូជ ត្រីប្រភេទនេះ ជាប្រភេទតុក្តតា ដែលបានធ្វើការវាយប្រហារទៅលើ Nemo និង Dory ។

វិទ្យាស្ថានខាងលើ បានផ្តិតជាប់រូបភាព និងវីដេអូ ពូជត្រីខាងលើអំឡុងប្រតិបត្តិការក្រោមបាទសមុទ្រ តាមរយៈយានមុជទឹក Doc Ricketts ក្រោមការបញ្ជាជាពិសេស ពីដីគោក ។ លោក ស្រី Kim Fulton-Bennett អ្នកនាំពាក្យអោយវិទ្យាស្ថានស្រាវជ្រាវ ជីវចម្រុះបាតសមុទ្រខាងលើ សរបញ្ជាក់អោយដឹងថា យានមុជទឹកមួយនេះ មានមុខងារជាពិសេស ចូលទៅក្នុងជម្រៅនៃផ្ទៃទឹកជ្រៅ រួច ធ្វើការផ្តិតយករូប ភាពនិងវីដេអូ នៃពពួកជីវចម្រុះបាតសមុទ្រ និងធ្វើការរាប់យក ពូជសត្វទាំងនោះ ដែល មានប្រភេទ ខុសៗពីគ្នា ។ ជាទំព័រប្រវត្តិសាស្រ្តហើយ ដែលពូជត្រីប្រភេទចម្លែកមួយនេះ ត្រូវបាន រកឃើញ ពោល ជាការរកឃើញ និងជាស្នាដៃដ៏ធំមួយ ក្នុងប្រតិបត្តិការស្រាវជ្រាវ រយៈពេល ២០ ឆ្នាំមកនេះ ។

បើទោះជាមិនបានឈ្នះពានរង្វាន់ក្នុងការប្រកួតសម្រស់ត្រីណាមួយក៏ដោយចុះ តែពូជត្រីមួយប្រភេទ នេះនៅតែបន្តបង្ហាញខ្លួនជាសាធារណៈ ដើម្បីជាការឆ្លុះបញ្ជាំងអោយឃើញ ថា នៅមានពូជត្រីដទៃៗ មួយចំនួន នៅមានសភាពអាថ៍កំបាំង និងលាក់ខ្លួននៅឡើយ ដោយរង់ចាំការរកឃើញពីសំណាក់អ្នក វិទ្យាសាស្រ្ត ៕

<object width="501" height="429" data="http://www.youtube.com/v/VqPMP9X-89o&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/VqPMP9X-89o&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន