ភ្នំពេញៈ រថយន្តកុងតឺន័រ មួយគ្រឿងឡើងវ៉ារថយន្ត ដែលនៅពីខាងមុខ ស្របទិសគ្នា ពេល
យកចង្កូត ចូល ក៏ជ្រុល ទៅកៀរម៉ូតូមួយគ្រឿង ស្របទិសគ្នានៅពីមុខ បណ្តាលឲ្យដួលបោក
ចូលទៅក្រោម រថយន្ត រងការខូចខាតយ៉ាង ដំណំ សំណាងល្អ អ្នកបើកបរគ្រាន់តែរងរបួសធ្ងន់
សន្លប់បាត់នៅនឹងកន្លែង ចំណែកឯ អ្នកបើកបររថយន្តវិញ បន្ទាប់ពីកើតហេតុ បានរត់គេចខ្លួន
បាត់ បន្សល់ទុករថយន្ត នៅនឹងកន្លែង កើតហេតុ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៣
ស្ថិតនៅតាម បណ្តោយផ្លូវជាតិ ខាងមុខធនាគារ ANZ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាក នីសាន់ ឌីសែល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ
4A-0856 ជា រថយន្តរបស់ក្រុមហ៊ុនផែស្ងួត តិចស្រ៊ុន អ្នកបើកបរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះ
ទេ បន្ទាប់ពីកើតហេតុ រត់គេច ខ្លួនបាត់ ។ ចំណែកឯម៉ូតូរងគ្រោះវិញ ម៉ាកហុងដា សេ១២៥ ពណ៌
ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BU-2634 អ្នកបើកបរ ក៏ពុំត្រូវបានគេស្គាល់ឈ្មោះ
មានអាយុប្រហែលជា ២០ ឆ្នាំ សន្លប់នៅនឹងកន្លែងឈឹង។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញម៉ូតូជិះម្នាក់ឯង ក្នុងទិស
ដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តកុងតឺន័រ បើកមកពីក្រោយ
ហើយបានឡើងវ៉ារថយន្ត មួយគ្រឿង ដែលនៅពីមុខ លុះយកចង្កូតអែបទៅវិញ ក៏ជ្រុលចង្កូតទៅ
កៀរម៉ូតូ បណ្តាលឲ្យដួល បោកចូលក្រោមរថយន្ត កិន ជាប់ ប៉ុន្តែសំណាងល្អណាស់ អ្នកបើកបរ
ម៉ូតូពុំរងគ្រោះដល់អាយុជីវិត គឺគ្រាន់តែរងរបួសសន្លប់ ចំណែកឯ អ្នកបើក បររថយន្ត ចុះចេញពី
រថយន្តរត់គេចខ្លួនទៅបាត់ បន្សល់ទុកតែរថយន្តនៅចោលនឹងកន្លែងកើតហេតុ ។

ជនរងគ្រោះ ត្រូវបានក្រុមរថយន្តសង្គ្រោះ របស់អង្គភាព ៧១១ កងពលតលូចលេខ ៧០ ដឹកយក
ទៅកាន់មន្ទីរ ពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ អាយុជីវិតបន្ទាន់ ។ ភ្លាមនោះផងដែរ នគរបាល
ចរាចរខណ្ឌ បានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរ និងធ្វើកំណត់ហេតុ រួចហើយ
វត្ថុ តាងទាំងពីរ ត្រូវប្រគល់ទៅឲ្យនគរបាល ចរាចរ និងសណ្តាប់ធ្នាប់រាជធានី ដើម្បីយកទៅរក្សា
ទុក រង់ចាំភាគីទាំងពីរ ចូលខ្លួនទៅដោះស្រាយតាម ផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល