CamNews

អគ្គិភ័យ លេបត្របាក់ ទូកដឹកភ្ញៀវទេសចរ ទៅលេង កោះរ៉ុងសន្លឹម របស់ជនជាតិអាល្លឺម៉ង់ ទាំងយប់

ព្រះសីហនុ៖ ទូកទេសចរណ៍៣ជាន់ សម្រាប់ដឹកភ្ញៀវទៅលេងកោះរ៉ុងសន្លឹមត្រូវបានអគ្គិុភ័យឆាបឆេះស្ទើរ ទាំងស្រុង រួមទាំងអូរប័រសម្រាប់ចម្លងភ្ញៀវ ពីទូកនេះទៅឡើងលើគោកចំនួន១ទៀតផងដែរ រួមទាំងអូរប័ររបស់ អ្នកឧកញ៉ា គិត ម៉េង ចតនៅក្បែរនោះផងដែរ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៣អធ្រាត្រ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចខាងក្នុងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ត្រង់ច្រកទ្វារទី៣ ស្ថិតក្នុង សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ទូកដែលឆេះនេះមានម្ចាស់ជាជនជាតិអាល្លឺម៉ង់ ឈ្មោះ រ៉ូ បើត ទុកសម្រាប់ ដឹកភ្ញៀវទេចរទៅលេងកម្សាន្តនៅកោះរ៉ុងសន្លឹម ហើយសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង អស់ទឹក៧រថយន្តចំណែករថយន្តពន្លត់អគ្គិភ័យ របស់កំពង់ផែស្វយ័ត ក៏បានមកជួយសហការដែរ ដោយប្រើប្រាស់រថយន្ត១គ្រឿង អស់ទឹក៥រថយន្ត រហូតដល់ម៉ោងជាង២ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ទើបអណ្តាតភ្លើងបានរលត់ទាំងស្រុង ។

ក្រោយកើតហេតុ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ ពីមូលហេតុនៃគ្រោះអគ្គិភ័យនេះបានទេ ដោយរង់ចាំព្រឹក ព្រលឹមថ្ងៃនេះទើបបើកការស្រាវជ្រាវ ។

សមត្ថកិច្ចមិនទាន់អាច វាយតម្លៃនៃការខូចខាតនៅឡើយទេ ដោយត្រូវរង់ចាំម្ចាស់ទូកនេះ ត្រឡប់មកវិញសិន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល