កូរ៉េ ៖ បើយោងតាមរបាយការណ៍ដែលបានមកពី Livescience.com បានបញ្ជាក់អោយ
ដឹងថារាល់បុគ្គលណាមួយដែលមានសក់រាងពណ៌ប្រផេះ គឺសញ្ញាណដែលចង្អុលបង្ហាញ
អោយឃើញថា បុគ្គលទាំងនោះមានសុខភាពល្អ។

លើសពីនេះទៅទៀត បើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ដែលបានមកពីប្រទេស
អេស្ប៉ាញ នាពេលថ្មីៗនេះបានបញ្ជាក់អោយដឹងថា ការសិក្សាស្រាវជ្រាវកន្លងមក ដែលបានការ
ពិសោធន៍ទៅលើជ្រូកព្រៃបង្ហាញអោយដឹងថា ខណៈពេលដែលជ្រូកព្រៃ ដែលមានរោមរាងពណ៌
ប្រផេះនោះ វានឹងមានសារធាតុម៉្យាងដែលអោយឈ្មោះថា pheomelanin ពោលគឺមានតិចនៅក្នុង
សរសៃរោមរបស់ពួកវា ហើយស្របពេលដែលវាគ្មានសារធាតុនោះ ក៏ជាហេតុធ្វើអោយវាមានសុខ
ភាពល្អផងដែរ។

ទន្ទឹមនិងករណីមួយនេះ បើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត Dr Galvan ក៏បានបន្ថែមអោយ
ដឹងថា បើសិនណាបុគ្គលណាមួយមានសុខភាពឆ្អឹងកងខ្នងល្អ នោះវានឹងចែករំលែកសារធាតុម៉្យាង
ដែលអោយឈ្មោះថា Melanin ដែលវានឹងធ្វើការចែកចាយទៅសេរីរាង្គស្បែក ក៏ដូចជាសក់ ដែល
ជាហេតុធ្វើអោយសរសៃសក់របស់មនុស្សមានការវិវត្តន៍ទៅជាពណ៌រាងប្រផេះ។

គួរបញ្ជាក់ផងដែរថា កាលពីអតីត បើយោងតាមការសិក្សាស្រាវជ្រាវ រាល់បុគ្គលណាមួយដែលមាន
សក់រាងពណ៌ប្រផេះនោះ វាគឺជាសញ្ញាណមួយដែលអាចនាំអោយពួកគេ មានជម្វឺតានតឹងក្នុងអារម្ម
ណ៍ ដោយឡែក បើយោងតាមការសិក្សាស្រាវជ្រាវ របស់អ្នកសិក្សាស្រាវជ្រាវមកពី សកលវិទ្យា
ល័យKanazawa ប្រទេសជប៉ុន នាពេលថ្មីៗនេះ បានបង្ហាញអោយឃើញថា បើសិនណាបុគ្គលណា
មួយមានពណ៌សក់រាងប្រផេះនោះ វាគឺជាសញ្ញាណមួយដែលបង្ហាញប្រាប់ថា បុគ្គលនោះ នឹងមាន
សុខភាពល្អ៕

ដោយ ៖ មង្គល
ប្រភព ៖ yourhealth