XH61 គឺជាកុំព្យូទ័រលើតុមានរូបរាងរូចច្រឡឹងថ្មីបំផុតមួយទៀតស្ថិតក្នុងស្រឡាយ barebone
ដែលទើបតែត្រូវបាន Shuttle កាលពីពេលថ្មីៗនេះ។
ចំណុចលេចធ្លោររបស់គំរូថ្មីនេះស្ថិតនៅលើទំហំរបស់វាគឺត្រឹមតែ ២៤២ x ២០០ x ៧៣ មីលី
ម៉ែត្រប៉ុណ្ណោះ និងនៅតែមានចន្លោះគ្រប់គ្រាន់អាចផ្ទុកនូវ Drive ទំហំ ២,៥អ៊ីងនិង drive DVD
slim រឺក៏ drive Blu-ray ជាដើម...។
XH61 ប្រើប្រាស់ Mainboard ប្រភេទ LGA1155 ជាមួយ Slot ចំនួនពីរសំរាប់ដាក់ RAM ដែល
អាច Update ឡើងរហូតដល់ទំហំអតិបរិមា ១៦GB ទៀតផង។ អ្នកប្រើប្រាស់ក៏អាចធ្វើការ
ជ្រើសរើសនូវការប្រើប្រាស់ Chip Intel Core i3, i5 រឺក៏ i7, ចំពោះ Card ក្រាហ្វិកជាប្រភេទ
HD Graphics 2000 រឺ 3000 ផងដែរ។ XH61 ប្រើប្រាស់ Power suply ដែលមានកំលាំងអតិបរិ
មា ៦៥W និងមានកន្លែងសំរាប់តភ្ជាប់ផ្សេងៗដូចជា HDMI, D-Sub, Audio outputs ដែល
មានរន្ធចំនួនបីជាប្រភេទ 7.1-channel surround sound , Gigabit ethernet, រន្ធ USB 2.0
ចំនួន ៦ និងរន្ធ PS/2 ចំនួនពីរ។ XH61 នឹងត្រូវបានដាក់លក់ក្នុងតំលៃប្រហែល ១៨៦ដុល្លា
អាមេរិកក្នុងមួយគ្រឿង៕
ប្រភព៖ Slashgear
ដោយ៖ រស្មី