CamNews

យន្តហោះ ចម្បាំង ៨ គ្រឿង នាវា ១១ គ្រឿង ដាក់ពង្រាយបន្ថែម រុករក MH370

ព័ត៌មានអន្តរជាតិ ៖ រយៈពេល ៥០​    ថ្ងៃជាងហើយ  ដែលយន្តហោះម៉ាឡេស៊ី MH370 បានបាត់ខ្លួន ដោយអាថ៍កំបាំង ខណៈមានមនុស្សធ្វើដំណើរនៅលើយន្តហោះ   សរុប ២៣៩ នាក់ ចាប់តាំងពីថ្ងៃទី ៨ មីនា មកម្ល៉េះ ដោយនៅក្នុងនោះ  ប្រតិបត្តិការរុករក   នៅតែបន្ត យ៉ាងសស្រាក់សស្រាំ នៅឯមហា សមុទ្រ  ឥណ្ឌា ភាគខាងត្បូង ទី កន្លែង ដែលមាន     ការសង្ស័យអោយដឹងថា ប្រអប់ខ្មៅ នៅឯបាត សមុទ្រ ក្រោយពី រលកសញ្ញា សង្ស័យ ត្រូវបានក្រុមការងារ ចាប់បានជាបន្តបន្ទាប់ ។

អាជ្ញាធរ អូស្រ្តាលី បញ្ជាក់អោយដឹងថា យន្តហោះចម្បាំង យោធា ៨ គ្រឿង និងនាវា១១គ្រឿងផ្សេង ទៀត ត្រូវបានអាជ្ញាធរ ដាក់ពង្រាយ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ ក្នុងយុទ្ធនាការរុករក MH370 ។ ឧបករណ៍តាមដានរលកសញ្ញាក្រោមទឹក Bluefin-21 បាននឹងកំពុងចេញប្រតិបត្តិការ ស្រាវជ្រាវ លើកទី ១៤ របស់ខ្លួន ដោយនៅក្នុងនោះ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ឧបករ ណ៍ខាងលើ បានស្រាវជ្រាវ សឹងតែសព្វទីកន្លែង អាទិភាព ពោល បាន ៩៥ ភាគរយ ហើយតែនៅតែ ពុំទាន់រកឃើញអ្វីទាល់តែសោះ ស្របពេលដែលអាជ្ញាធរ គូសបញ្ជាក់បន្ថែមអោយដឹងថា បើសិនជា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅតែពុំទាន់មានតម្រុយដដែល នោះ Bluefin-21 នឹងចេញ ប្រតិបត្តិការរុករក នៅទីតាំងថ្មី ដោយនឹងមានការពង្រីក ដែនវិសាលភាព នៃការរុករក ធំជាងមុន ។

គួរបញ្ជាក់ថា រដ្ឋាភិបាល ម៉ាឡេស៊ី នឹងចេញផ្សាយ អោយដឹងពីរបាយការណ៍ផ្លូវការ ទាក់ទិននឹងករ ណីបាត់យន្តហោះខាងលើ នៅក្នុងអំឡុងសប្តាហ៍នេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ