អន្តរជាតិ ៖មនុស្ស ៧ នាក់ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថ
យន្តប៊ើសពីរគ្រឿងមកពីក្រុមហ៊ុនតែមួយ ល្បងកម្លាំងប្រជល់គ្នា នៅខេត្ត Henan ប្រទេស
ចិន កាលពីថ្ងៃទី ១៧ កន្លងទៅនេះ នេះបើតាមការអោយដឹង ពីទំព័រសារព័ត៌មានបរទេស
Chinadaily ។

គួររំឭកផងដែរថា រថយន្តប៊ើសទាំងពីរគ្រឿងនោះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Foxconn
Technology Group។ លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ Dahe Daily បាន
អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនាវេលាម៉ោង ៨ និង ៤០ នាទី
ព្រឹក (ម៉ោងនៅក្នុងប្រទេសចិន) ស្របពេលដែល ៧នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀ
តបានរងរបួស។

គួរបញ្ជាក់ផងដែរថា Foxconn Technology Group គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់កុំព្យូ
ទ័រដ៏ធំបំផុតរបស់ពិភពលោកខណៈពេលដែលជាដៃគូផ្គត់ផ្គង់ដ៏សំខាន់បំផុតទៅអោយក្រុម
ហ៊ុន Apple ។ Foxconn មានបុគ្គលិករបស់ខ្លួនដល់ទៅ ១ លាននាក់ឯណោះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Chinadaily