ព័ត៌មានអន្តរជាតិ ៖ សេចក្តីប្រកាស ពីក្រសួងមហាផ្ទៃ ប្រទេស សឹង្ហបុរី នៅថ្ងៃពុធ ទី ២៧ ឧសភា ២០១៥ នេះអោយដឹងថា យុវវ័យ សឹង្ហបុរី ម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោមច្បាប់សន្តិសុខផ្ទៃក្នុង ISA ពាក់ព័ន្ធនឹងគម្រោងភារវកម្មរបស់ពួកគេ ខណៈការចាប់ឃាត់ខ្លួនបុគ្គលទី ១រូបនេះត្រូវបានធ្វើ ឡើងអំឡុងខែ មេសា កន្លងទៅ ។

បញ្ជាក់ ៖ រូបភាពឯកសារ

ដោយឡែក បុគ្គលទី ២ ជាយុវវ័យ សឹង្ហបុរី ដូចគ្នាដែរ ត្រូវបានចាប់ឃាត់ខ្លួន នៅ អំ ឡុងខែ ឧសភា ក្រោយការអនុវត្តច្បាប់ ISA ពាក់ព័ន្ធនឹងការស៊ើបអង្កេតបន្ថែមទៀត នៃវិសាលភាព មូលវិវដ្តនិយម របស់គាត់ ។

គួរបញ្ជាក់ថា បុគ្គលទី ២ ជាយុវជនសឹង្ហបុរី ចាប់ឃាត់ខ្លួន តាំងពីខែ មេសា នោះ មានឈ្មោះថា M Arifil Azim Putra Norja'i វ័យ ១៩ ឆ្នាំ ត្រូវបានគេស្គាល់ថា ជា បុគ្គល មាន មូលវិវដ្តនិយមដំបូងគេ គម្រោងវាយប្រហារហឹង្សាទៅលើ កំពុងផែ សឹង្ហបុរី នេះបើតាមការអោយដឹង ពី ក្រសួងមហាផ្ទៃ ។ តាមរយៈការស៊ើបអង្កេត បង្ហាញអោយដឹងថា ជនជាប់ចោទរូបនេះមានគម្រោងចូលរួមជាមួយនឹង ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម នៅស៊ីរី និង អ៊ីរ៉ាក់ (ISIS) ខណៈ សកម្មភាព មូលវិវដ្តនិយមរបស់ លោក បានចាប់ផ្តើម អំឡុងឆ្នាំ ២០១៣ មកម្ល៉េះ នៅពេលដែលគាត់បានចាប់ផ្តើម ទៅលើបណ្តាញ ឃោស នានៃក្រុមភារវកម្ម តាមអនឡាញ ។

ជនជាប់ចោទ យុវវ័យ Arifil ក៏ធ្លាប់បានបញ្ជាក់អោយដឹងដូចគ្នាដែរ ប្រសិន បើរូបលោក ពិតជាមិន អាចចូលរួមជាមួយនឹងក្រុម ISIS បាននោះទេ លោកមាននិន្នាការ ក្នុងការវាយ ប្រហារ ហឹង្សា នៅ ក្នុងទឹកដី ប្រទេស សឹង្ហបុរី ដោយលោក ពិចារណាទៅលើការវាយប្រហារ សម្បទាអាគារសំខាន់ៗ របស់រដ្ឋាភិបាល ក៏ដូចជា ប្រមុខរដ្ឋាភិបាលជាដើម ។ ក្រសួងមហាផ្ទៃ ប្រទេស នេះ បន្តអោយដឹង ថា ជាការពិត បើសិនណា Arifil មិនជោគជ័យទៅលើគម្រោង នៃផែនការរបស់ខ្លួន នោះទេ លោក មានគម្រោងមួយបន្ទាប់ទៀត គឹ វាយ ប្រហារទៅតាម ទីសាធារណ ហោច ណាស់ សព្វាវុធរបស់ លោក គឺកាំបិទ ដោយផ្នត់គំនិត ចង់បង្កហានិភ័យ នៃភាពភ័យខ្លាច នៅក្នុងប្រទេស ។

ប៉ុន្តែជាអកុសល បុគ្គលម្នាក់ ដែលធ្លាប់ស្គាល់ Arifil ច្បាស់នោះ បាន ចាប់ផ្តើមកត់សម្គាល់ ពីភាព ប្លែករបស់គាត់ និងបានរាយការណ៍ ដំណើរការនៃការវិវត្តន៍ ដ៏ប្រែប្រួល របស់គាត់ ទៅដល់អាជ្ញាធរ ពាក់ព័ន្ធ រហូតដល់មានការស៊ើបអង្កេត និងឈានដល់ការចាប់ឃាត់ខ្លួនតែម្តង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA