CamNews

ស្រវឹងស្រា ស វាយសង្សារ បណ្តូលចិត្តបែកក្បាល

ភ្នំពេញ៖ នារីម្នាក់ រងរបួសបែកក្បាល  ហូរឈាមកក្លាក់ សន្លប់នៅកន្លែង  បន្ទាប់ពីសង្សារនាំ ទៅផឹកស៊ីនៅផ្ទះ រហូត ដល់ស្រវឹងរៀងខ្លួន នាំគ្នាទៅច្រៀងខារ៉ាអូខេ ភាគីខាងបុរស ឃ្នើសចិត្ត ខឹងនាងជាសង្សារ ទាញកៅអីជ័រ វាយសំពងក្បាល រួចរត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងប្រមាណ ១៦និង៥០នាទីល្ងាច ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅ ផ្ទះមួយកន្លែង ក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ស្រ្តីរងគ្រោះឈ្មោះ ស្រីកា អាយុ២៦ឆ្នាំ មុខរបរ ជាស្រ្តីខារ៉ាអូខេ ស្នាក់នៅផ្ទះជួលភូមិគោក បញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅសង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ។ ហើយស្រ្តីខាងលើ ក៏ជាស្រ្តី ម៉េម៉ាយ មានកូនប្រុសម្នាក់ ផ្ញើរទុកនៅជាមួយ ម្តាយ ឯស្រុកកំណើត ។

ចំណែកជនដៃដល់ ឈ្មោះ សាត់ សារ៉ន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាកូនមេភូមិ រស់នៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះ និងជនបង្ក ជាសង្សារនឹងគ្នា នៅមុនពេលកើតហេតុ ជនបង្ក បានទូរស័ព្ទហៅ ស្រ្តីឈ្មោះស្រីកា ដែលជាសង្សារ អស់ជាច្រើនខែ កន្លងមកហើយនោះ មកផឹកស៊ី នៅផ្ទះរបស់គេ ក្នុងភូមិត្រពាំរំចេក រួមជាមួយមិត្តភ័ក្រ របស់ជនបង្កម្នាក់ទៀត ភេទប្រុស មិនស្គាល់ឈ្មោះ ទាំង៣នាក់ នាំគ្នា ផឹកស្រា ស អស់៦លីត្រ ក្លែមផ្លែស្វាយ លុះដល់ស្រវឹងរៀងៗខ្លួន ស្រានៅសល់ប៉ុន្មាន នាំគ្នាច្រកយកទៅផឹក និងច្រៀងខារ៉ាអូខេ នៅផ្ទះមួយកន្លែង ដែលមានម្ចាស់ឈ្មោះ សំ ហ៊ាញ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះ ក្នុងភូមិ សង្កាត់កើតហេតុ ដែលមានព្រំប្រទល់ជាប់គ្នា ។

សាក្សីបន្តទៀតថា ខណៈដែលអ្នកទាំង៣ កំពុងផឹកស៊ីរាំច្រៀង ជនបង្កឈ្មោះ សាត់ សារ៉ន បានដើរចេញទៅរក បេះផ្លែស្វាយ នៅផ្ទះរបស់គេ យកមកក្លៀមបន្តទៀត ស្រ្តីរងគ្រោះ រួមជាមួយបុរសម្នាក់ទៀត ដោយរង់ចាំបុរស ជាជនបង្កយូរពេក ក៏បានបិទខារ៉ាអូខេសិន ចាំសង្សារនាងមកវិញ សឹមបើកបន្តទៀត លុះជនបង្ក វិលមកពី បេះផ្លែ ស្វាយវិញ ឃើញនាងជាសង្សារបិទខារ៉ាអូខេ ខឹងមួរម៉ៅ ក្តៅក្រហាយ ហើយទាញកៅអីជ័រ មកសំពងវាយ ទៅលើ ក្បាលរបស់នាង រហូតដល់ហើមមុខ ពោរក្បាល ផុងលលាដ៏ ហូរឈាមជោគខ្លួន សន្លប់ឈឹង នៅកន្លែង ។

ក្រោយកើតហេតុ ជនបង្ក យកកាំបិត ឈរគំរាមអ្នកជិតខាង ប្រសិនបើមកជួយស្រ្តីរងគ្រោះ រហូតដល់ផ្អើល អស់អ្នកភូមិ និងសមត្ថកិច្ច ទើបជនបង្ក រួមជាមួយ បុរសជាមិត្តភ័ក្រម្នាក់ទៀត រត់គេចខ្លួនបាត់ បន្សល់ទុកនាង ជាសង្សារ រងរបួសដេកដួលសន្លប់ ក្នុងថ្កុកឈាម ។

ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ដោយឡែកជនបង្ក ត្រូវបាន សមត្ថកិច្ច តាមស្វែងរក យកមកដាកសួរនាំ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល