CamNews

វិធីប្រើសម្លៀកបំពាក់រឹបរាង សិចស៊ី ដោយមិនខ្លាចលេចរាងអាក្រក់

ថ្វីបើ​សម្លៀកបំពាក់​រឹប​រាង​អាចជួយ​លើក​សម្រស់​ទាក់ទាញ ប៉ុន្ដែ​ក៏​អាច​ក្លាយជា​កាំ​បិទមុខ​ពីរ ធ្វើឱ្យ​អ្នក​ស្លៀកពាក់ សិច​ស៊ី​ហួស​ព្រម​ដែន។

នារី​ទាំងឡាយ តែងមាន​រូបរាង​ស្រ​ឡូ​ន គួរ​ចាប់ចិត្ត ហើយ​វា​គឺជា​ប្រយោជន៍​មួយ​ក្នុងការ​ស្លៀកពាក់។ ដូច្នេះ នារី​មួយ​ភាគ​ធំ ចូលចិត្ត​ជ្រើសរើស​សម្លៀកបំពាក់​រឹប ដើម្បី​បាន​បង្អួតរាង ប៉ុន្ដែ ប្រសិន​មិនបាន​ជ្រើសរើស និង​ស្លៀកពាក​ត្រឹមត្រូវ សម្លៀកបំពាក់​រឹប​រាង​នឹង​អាចធ្វើឱ្យ​អ្នកប្រើប្រាស់ រង​ការរិះគន់ ដោយសារតែ​ភាព​សិច​ស៊ី​ខុស​ទំនង។

ប្រការ​មូលដ្ឋាន​មួយ​ដ៏​សំខាន់​នៅពេល​ជ្រើសរើស​សម្លៀកបំពាក់​រឹប​រាង នោះ​គឺ​ការយកចិត្តទុកដាក់​លើ​ប្រភេទ​ក្រណាត់ អ្នក​មិនត្រូវ​ជ្រើស​យក​ក្រណាត់​ស្ដើង និង​ទន់​ពេក​នោះទេ ព្រោះ​វា​អាច​បង្ក​ស្ថានភាព​គួរឱ្យ​ខ្មាសអៀន​សម្រាប់​អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ ម៉ូដ និង​ការ mix សម្លៀកបំពាក់ ក៏​ដើរតួ​សំខាន់​ផងដែរ ចំពោះ​ការសម្រេចចិត្ត ថា​តើ​សម្លៀកបំពាក់​នោះ ពិតជា​ទាក់ទាញ​ដែរ ឬ​អត់។

ដើម្បី​កាន់តែច្បាស់ សូម​ស្វែងយល់​ដូចខាងក្រោម ៖

អាវ​រឹប​រាង

១/ មិនត្រូវ​ពាក់អាវ​ទ្រនាប់​ក្រាស់

ប្រសិន​រង្វង់​ទីមួយ​របស់​អ្នកធំ នោះ​អ្នក​ប្រាកដជា​ជ្រើសរើស​អាវ​រឹប​តឹង​ដើម្បី​បង្ហាញ​រាង​របស់ខ្លួន តែបើ​រង្វង់​ទីមួយ​របស់​អ្នកតូច ហើយ​ត្រូវ​ពឹង​ទៅលើ​អាវទ្រនាប់ក្រាស់ៗ នោះ​អាវ​រឹប​រាង ប្រហែលជា​មិន​ស័ក្ដិសម​សម្រាប់​អ្នក ព្រោះ​វា​នឹង​លេច​រូបរាង​យ៉ាងច្បាស់ នៅពេល​អ្នក​ពាក់អាវ​រឹប​រាងស្ដើង។

២/ មិនត្រូវ​ពាក់​ជាមួយ​សម្លៀកបំពាក់​រឹប​រាង ឬ​សិច​ស៊ី​ដទៃ

គោលការណ៍​រួមមួយ​ក្នុងការ mix សម្លៀកបំពាក់ នោះ​គឺ​អ្នក​ត្រូវតែ​ស្វែងរក​តុល្យភាព​រវាង​សម្លៀកបំពាក់។ ប្រសិន​អ្នក​ពាក់អាវ​រឹប​រាង នោះ​អ្នក​មិនត្រូវ​ស្លៀកខោ​សិច​ស៊ី ឬ​រឹប​រាង​ដែរ​នោះទេ ព្រោះថា វា​នឹង​ធ្វើឱ្យ​អ្នក​បញ្ចេញ​ចំណុច​គួរឱ្យ​ខ្មាសអៀន កាន់តែច្រើន។ ជំនួស​មកវិញ អ្នក​គួរ​ជ្រើសរើស​របស់​ធំ សមល្មម ឬ oversized ដូចជា ខោ boyfriends jeans ឬ​រ៉ូ​ប​ដែលមាន​ជើង​ទូលាយ​ជាដើម ដើម្បី​ធ្វើឱ្យមាន​តុល្យភាព រវាង​ផ្នែក​ខាងលើ និង​ខាងក្រោម។

ខោ​រឹប​រាង

១/ មិនត្រូវ​ស្លៀកខោ​រឹប​គូទ​ខ្លី ឬ​ទាប​ពេក

ខោ​រឹប​រាង​មាន​តួនាទី​ជួយ​បញ្ចេញ​ភាព​ទាក់ទាញ​នៃ​រាងកាយ​របស់​អ្នក​រួចទៅហើយ ដូច្នេះ​ប្រសិន​អ្នក​ជ្រើសរើស​ខោ​រឹប​រាង​ដែលមាន​គូទ​ខ្លី​ទៀត​នោះ វា​ហាក់ដូចជា សិច​ស៊ី ជាន់​លើ​សិច​ស៊ី ម្យ៉ាងទៀត វា​នឹង​នាំឱ្យមាន​ការពិបាក​ភ្នែក​ដល់​អ្នក​នៅ​ជុំវិញ នៅពេល​ធ្វើ​ចលនា​ម្ដង។ ប៉ុន្ដែ ការជ្រើសរើស​ខោ​រឹប​រាង​ដែលមាន​គូទ​ខ្ពស់​ពេក ក៏​មិន​ស័ក្ដិសម ព្រោះ​វា​ធ្វើឱ្យ​បាត់បង់​តុល្យភាព​រវាង​ចង្កេះ និង​ជើង។ អ្នក​គួរ​ជ្រើសរើស​ខោ​រឹប​រាង​ដែលមាន​គូទ​ល្មម មិន​ខ្ពស់ ឬ​មិន​ខ្លី​ពេក ល្អ​បំផុត គឺ​ខោ​ត្រឹម​ចង្កេះ ក្រោម​ផ្ចិត ២សង់ទីម៉ែត្រ។

២/ ខោ​ពណ៌ nude ឬ​ពណ៌​ភ្លឺ គួរតែមាន​រូត

បណ្ដា​ខោ​ដែលមាន​ពណ៌ nude ឬ​ពណ៌​ភ្លឺ ពិសេស​គឺ​ចំពោះ​ខោ​រឹប​រាង តែង​ជា “ជនដៃដល់” ដែល​ធ្វើឱ្យមាន​ការយល់ច្រឡំ​សម្រាប់​មនុស្ស​នៅ​ចំពោះមុខ ពិសេស​គឺ​នៅពេល​ឈរ​ត្រង់។ ជាការ​ប្រសើរ អ្នក​គួរ​ជ្រើសរើស​ខោ​ដែលមាន​រូត​នៅ​ផ្នែក​ខាងមុខ ម្យ៉ាងទៀត អ្នក​ក៏​មិនគួរ​ជ្រើសរើស​ខោ​រឹប​គូទ​ខ្ពស់ ព្រោះ​វា​នឹង​ធ្វើឱ្យ​ចំណុចរសើប​រប​ស់​អ្នក ហាក់​បង្ហាញខ្លួន​យ៉ាងច្បាស់។

ដោយ ៖ តារា
ប្រភព ៖ k14