CamNews

កូន​អ្នក​មាន​អំណាចបើកឡាន​ បុក​ម៉ូតូ​គុប​ជ្រុង​របួស​ធ្ងន់ មាន​ឡានពាក់​ស្លាក​លេខខ.ម មកជួយ (មានវីដេអូ)

ភ្នំពេញ ៖ បុរសពីរនាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលរូបគេ ជិះម៉ូតូគុបជ្រុងមួយគ្រឿងឌុប
គ្នា ហើយត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង របស់អ្នកមានអំណាច បានបើកបុកយ៉ាងពេញទំ
ហឹង កាលពីវេលាម៉ោង ១៖៤០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ
២០១៣ នៅតាមបណ្តោយផ្លូវព្រះនរោត្តម មុខរោងកុនលុច្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញ
បុរសពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ធ្វើដំណើរតាមបណ្តោយ ផ្លូវ
ព្រះនរោត្តម ក្នុងទិសដៅពីត្បូង ទៅជើង ដោយបានជិះក្នុងល្បឿនលឿនល្មម ខណៈជិះមក
ដល់ចំណុច កើតហេតុខាងលើនេះ ស្រាប់តែរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាករ៉ងរ៉ូវែ ពណ៌
ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2 V 9996 បើកបរដោយ កូនអ្នកមានអំណាច បានបើកបុកម៉ូតូ
គុបជ្រុងយ៉ាងពេញទំហឹង ពីក្រោយបណ្តាលឲ្យម្ចាស់ម៉ូតូ ត្រូវរងរបួសធ្ងន់ធ្ងរ និងម៉ូតូខូចខាត
ចំណែករថយន្តបង្កហេតុ ក៏ខូចខាតមិនអាចបន្តដំណើរទៅមុខរួច ។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ ម្ចាស់រថយន្តរ៉ង់រ៉ូវែ បានទូរស័ព្ទហៅរថយន្ត ស៊េរី
ទំនើបមួយគ្រឿងទៀត ពាក់ស្លាកលេខ ខេមរភូមិន្ទ មកអន្តរាគមន៍ ដាក់ខ្សែសណ្តោងរថយន្ត
រ៉ង់រ៉ូវែ ជិះរត់គេចខ្លួនដោយ មិនចាំទទួលខុសត្រូវនៅចំពោះមុខច្បាប់។ ទង្វើនេះបញ្ជាក់ឲ្យដឹង
ថា ម្ចាស់រថយន្តបង្កហេតុ ជាមនុស្សគ្មានខួរ ព្រោះមានលុយ មានអំណាច តែធ្វើចរិតថោក
ទាប មិនគោរពច្បាប់ ។

លើសពីនេះ អ្វីដែលគួរឲ្យកត់សម្គាល់ មានក្រុមអ្នកកាសែតនិងទូរទស្សន៍ បានចុះទៅដល់
កន្លែងកើតហេតុ ដើម្បីថតយកទិដ្ឋភាពនេះ ប៉ុន្តែមានបុរស ២ទៅ៣នាក់ បានរត់សម្រុកមក
ចាប់យក ម៉ាស៊ីនថតពីយុវជនម្នាក់ ដែលជាបុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍១ កំពុងថតយក
ទិដ្ឋ ភាពហេតុការណ៍ ដែលអ្នកមានអំណាចបង្កឲ្យមាន គ្រោះថ្នាក់ហើយមិនទទួលខុសត្រូវ ។

ក្នុងហេតុការណ៍នេះក្រុម បើកបររថយន្តបង្កហេតុ ក៏បានគំរាមឲ្យអ្នកកាសែត លុបរូបភាពទាំង
អស់ និងបានអូសយុវជន ជាអ្នកកាសែតម្នាក់ ចូលក្នុងរថយន្តថែមទៀតផង ប៉ុន្តែដោយសារ
មានការពន្យល់ណែនាំ ពីសំណាក់យុវជនរូបនោះ ទើបអស់លោក កូនអ្នកមានអំណាច បាន
សម្រួលអារម្មណ៍បែរជា ប្រញាប់ទៅបើករថយន្ត គេចខ្លួនទៅវិញ ។

ពាក់ព័ន្ធនិងករណី គ្រោះថ្នាក់ចរាចរណ៍ នេះគឺត្រូវបានសាក្សីដែលឃើញ ហេតុការណ៍នោះបាន
ឲ្យដឹងថា ដឹងថាកើតឡើងអស់រយៈពេលជាង ១ ម៉ោងតែសមត្ថកិច្ចមូលដ្ឋាន មិនឃើញមកសូម្បី
តែម្នាក់ ដោយទុកឲ្យជនបង្ករត់គេចខ្លួន បាត់ទើបលេចមុខមកអន្តរាគមន៍ ។ មហាជនដែលឃើញ
ទិដ្ឋភាពនេះបានរិះគន់ យ៉ាងខ្លាំងចំពោះ អ្នកបើកបររថយន្តបង្កហេតុ ជាពិសេសរិះគន់ចំពោះ
សមត្ថកិច្ចមូលដ្ឋានដែលគ្មានចិត្ត ក្នុងការចុះជួយ អន្តរាគមន៍ ដល់ជនរងគ្រោះត្រូវគេបុក ឲ្យ
របួសធ្ងន់រហូតដល់ទៅ ២នាក់ ហើយរថយន្តបង្ករត់គេចខ្លួនបាត់ ទើបឃើញវត្តមាន របស់
លោកសមត្ថកិច្ចចុះមកដល់ ។

ដោយប្រជាពលរដ្ឋបានស្គាល់ និងបានថតរូបភាព ស្លាកលេខរថយន្តបង្កហេតុ បាននោះ ដូច្នេះ
សូមអំពាវ នាវដល់សមត្ថកិច្ចដែលពាក់ព័ន្ធ និងការដោះស្រាយករណី ខាងលើនេះមេត្តាជួយ
ស្រាវជ្រាវតាមចាប់ក្រុមអ្នក បើកបរថយន្តមិនគោរពច្បាប់ និងមិនទទួលខុសត្រូវ ចំពោះទង្វើ
របស់ពួកគេនេះ យកមកដោះស្រាយចំពោះមុខច្បាប់ផង ដើម្បីជាការធ្វើឲ្យប្រជាពលរដ្ឋ មាន
ទំនុកចិត្តជឿជាក់ថា សមត្ថកិច្ច ពិតជាមានស្រវេស្រវា ក្នុងការជួយប្រជាជនរងគ្រោះ ៕

<object width="500" height="400" data="http://www.youtube.com/v/rI_zMEpBDYQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/rI_zMEpBDYQ&rel=1" /></object>

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល