ស្លាកយីហោហ្វេសហ្សិន លំដាប់ខ្ពស់ By Atelier (បារាំង) ទើបតែបង្ហាញណែនាំនូវម៉ូដែល មាន កំណត់នៃស្មាតហ្វូន Galaxy S5 និង Gear Fit ប្រើប្រាស់នូវសារធាតុស្បែកក្រពើពណ៌ស្លាទុំ ដ៏
ប្រណិតគួរឲ្យទាក់ទាញ ចាប់អារម្មណ៍។

ដើម្បីទទួលបាននូវស្មាតហ្វូន Galaxy S5 និង Gear Fit ដ៏លេចធ្លោខាងលើនេះ មកធ្វើជាម្ចាស់កម្ម សិទ្ធិផ្ទាល់ខ្លួន អ្នកត្រូវចំណាយប្រាក់ចំនួន ១៨០០ អឺរ៉ូ (ប្រហែល ២៤៨៧ ដុល្លារ)។ ក្រៅពីឧបករណ៍ ពិសេសទាំងពីរនេះ អ្នកនៅទទួលបាននូវវ៉ាលីស្បែកក្រពើ ពណ៌ស្លាទុំមួួយ កាបូបដៃស្បែកគោពណ៌ ស្លាទុំមួយ និងការប្រើប្រាស់សេវាកម្មផ្គត់ផ្គង់ផ្ទាល់ខ្លួន រយះពេលមួយឆ្នាំ។ អតិថិជនអាចប្រើប្រាស់ សេវាកម្មដែលនិយាយខាងលើ តាមរយះ Application ទូរស័ព្ទ ដែលអាចប្រើប្រាស់ក្នុងបណ្តាដំណើរ ដើរកំសាន្ត ឬកម្មង់ទិញឥវ៉ាន់ក្នុងហាងទំនិញ។

ម៉ូដែលមានកំណត់ Samsung Galaxy S5 និង Gear Fit ដែលណែនាំដោយ By Atelier នឹងមានមុខ នៅតាមបណ្តាហាងលក់ របស់ក្រុមហ៊ុននៅហុងកុង ម៉ាកាវ ចិន និងវៀតណាម និងនៅតាមបណ្តា ហាងលក់លំដាប់ខ្ពស់ៗ ផ្សេងៗទៀត នៅទូទាំងពិភពលោក៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview