CamNews

មនុស្សជាង១០០​នាក់​បានស្លាប់​ និង​រង​របួស​ ដោយសារ​អំពើ​ហិង្សា​សាសនា នៅមី​យ៉ា​ន់​ម៉ា

​មនុស្ស​ប្រមាណជាជាង ៥៦​នាក់​ បានស្លាប់​ និង​ ៦៤​នាក់​ផ្សេង​ទៀត​រង​របួស​ នៅក្នុង​អំពើ​ហិង្សា
​ពាក់ព័ន្ធ​នឹង​ជាតិ​សាសន៍​សាសនា​ ភាគ​ខាង​លិច​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្នុង​រយៈពេល​៣​ថ្ងៃ​ កន្លង​។​

​ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត ក៏មានស្ដ្រីចំនួនជាង ៣០នាក់ផងដែរ។​ ក្រៅពីនេះអំពើ​
ហិង្សា​ទាំងនោះ ក៏​បណ្ដាល​ឱ្យ​ផ្ទះ ​ ១៨០០​ខ្នង​ និង​ទី​សក្ការបូជា​ផ្សេងៗ​ត្រូវ​បានបំផ្លាញ​។​

សារព័ត៌​ មាន​AFP​ ​កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា បានដកស្រង់​សេចក្ដី​ប្រកាស​របស់​អង្គការសហប្រ
ជាជាតិ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​និងបាន​អំពាវនាវ​ឱ្យ​រក្សា​ការ​អត់ធ្មត់​ រក្សា​ សណ្ដាប់

​អំពើ​ហិង្សា​វាយប្រហារ​គ្នា​រវាង​ ក្រុម​ជនជាតិ​ Rohingya​ កាន់​សាសនា​អ៊ិ​ស្លា​ម​ និង​ក្រុម​ជនជាតិ​
កាន់​ពុទ្ធសាសនា​ ដែលជម្លោះនេះ ចាប់ផ្ដើមតាំងតែពីរាប់ជំនាន់មកហើយ។ ​ការប៉ះទង្គិចគ្នា បាន
​ចាប់ផ្ដើម​កើតមានឡើង និង​អូស​បន្លាយ​ជា​ច្រើន​ខែ​កន្លង​មក​ ។​ តាំងពី​ពេល​នោះ​មក​ មាន​អ្នក​
ស្លាប់ឡើងដល់​៩០​នាក់​ របួស​១១៦​នាក់​ និង​ជាង​៩​ម៉ឺន​នាក់​ ត្រូវ​ចាកចេញ​ចោលលំនៅឋាន ហើយ
​ផ្ទះ​៤៨៨២​ខ្នង​ ​ទី​សក្ការបូជា​៣២​កន្លែង​​ និង​សាលារៀន​៣​ខ្នង​ត្រូវ​ដុត​បំផ្លាញ​។

អាជ្ញាធររដ្ឋាភិបាល​ក្នុង​តំបន់​បាន​ ព្យាយាម​គ្រប់គ្រង​អំពើ​ហិង្សា​នៅ​រដ្ឋ​រ៉ា​ ឃី​ន​កុំឱ្យ​ផ្ទុះ​ឡើង​ ប៉ុន្ដែ​នៅ
​តែ​មិន​អាច​ រារាំង​អំពើហិង្សានេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NW