១-ការប៉ងប្រាថ្នាខ្លាំងពេក៖ ការរួមភេទដោយប្រាថ្នា ចង់បានកូនខ្លាំងពេក ក្លាយជាសម្ពោធអារម្មណ៍
ឬការបង្ខំចិត្តមួយ ធ្វើឲ្យគូស្នេហ៍កើតក្តីខ្វល់ខ្វាយ ក្នុងភារកិច្ចស្នេហា កាន់តែខ្លាំង ។ កាលបើមាន
សម្ពោធអារម្មណ៍ តានតឹងក្នុងសកម្មភាពផលិតកូន រមែងធ្វើឲ្យរាងកាយច្របូកច្របល់ ហើយក្លាយ
ជាបច្ច័យនាំឲ្យពិបាក ដល់ការមានកូនដែរ ។ ដូច្នេះចូរព្យាយាមប្រព្រឹត្តល្បែង ស្នេហាឲ្យរលូន សុខ
សាន្តទៅតាមគន្លង ធម្មជាតិដែលនាំមកនូវ ការសប្បាយពេញចិត្តពេញថ្លើម ក្នុងស្នេហាដ៏ព្រឺព្រួច
រោលរាល ហើយក៏ជាការបើកទ្វារ ទទួលយកកូន ដែលនឹងមកចាប់កំណើតផងដែរ ។

២-ជូនឲ្យភាគីស្ត្រីបានឡើងដល់ឋានសួគ៌មុនសិន៖ ការបបោសអង្អែល ថ្នាក់ថ្នមលួមលោមឲ្យភរិយា
ឈានដល់ចំណុចកំពូល ឬតំណាលគ្នាជាមួយភាគីប្រុស គឺជាកត្តាមួយជួយឲ្យការ មានផ្ទៃពោះកាន់
តែងាយស្រួល ជាងធម្មតា២-៣ដងឯណោះ ព្រោះនៅពេលភាគី ស្រីឈានដល់ចំណុចកំពូលហើយ
កើតមានការកន្ត្រាក់ច្របាច់ រួបរឹតនៃសាច់ដុំជុំវិញ ល្អាងទ្វារមាសនោះ វាជាហេតុនាំឲ្យកើតមាន ភាវៈ
សុញ្ញកាសបឺតយកទឹកអសុចិ(ទឹកកាម)ដែលភាគីបុរសចាញ់ ចេញមកចូលទៅក្នុង បរិវេណមាត់ស្បូន
ក្នុងខណៈដែលទឹករំអិលថ្លាស្អិតៗ ដែលហូរចេញមកក្នុងពេលភាគី ស្រីសុខស្រួល កំពូលនោះ គឺជា
អ្នកចាំជួយយកទឹកអសុចិ នឹងឈានទៅដល់ការបន្សំកំណើតបានដោយងាយ ។

៣-ករណីគូស្វាមីភរិយាមានសុខភាព ល្អពេញលេញទាំងអស់៖ ប្រសិនបើការរួមភេទប្រព្រឹត្តទៅ
យ៉ាងទៀតទាត់ ប្រមាណ២ដងក្នុងមួយសប្តាហ៍ ដោយមិនបានការពារកំណើតនោះ ឱកាសនៃការ
តាំងគភ៌ ក្នុងឆ្នាំទី១មានដល់ទៅ៨០ភាគរយ ។ តែបើគូស្វាមីភរិយា ពុំសូវមានពេលវេលា សម្រាប់
ស្នេហាដ៏ផ្អែមល្អែម គឺជារឿងពិបាកបន្តិច ។

៤-ក្នុងពេលដែលបុរសបាញ់ទឹកកាម៖ ក្រោយពេលឆាកស្នេហាប្រព្រឹត្ត ទៅយ៉ាងរោលរាល រហូត
ដល់ចំណុចមួយ ដែលភាគីប្រុសទ្រាំលែងបាន ហើយបាញ់ទឹកកាម ចេញមកក្នុងរយៈពេល១៥-៣០
នាទីដំបូង ទឹកសុចិរមែងមានលក្ខណៈ ដូចចាហួយដែលមិនរលាយ ។ ទឹកអសុចិអាចធ្វើចលនា
ចល័ត ចុះឡើងបាន ។ ដូច្នេះក្រោយពីរួមភេទរួចស្រ្តីគួរបន្ត ដេកប្រមាណ៣០នាទី បញ្ឈរក្បាលជង្គង់ ដើម្បីឲ្យទ្វារមាសក្លាយជាថ្នក់ដក់ទឹកអសុចិ បានច្រើនដែលជាហេតុនាំមកនូវការតាំងកភ៌ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល