ព័ត៌មានអន្តរជាតិ ៖ A MIG-29 យន្តហោះចម្បាំងមួយគ្រឿង បានធ្លាក់ និងផ្ទុះឆេះ អំឡុងពេលដែលមាន ការហោះហើរហ្វឹកហ្វើន នៅឯតំបន់ទីប្រជុំជន ជិតសាលារៀន ក្នុងភូមិ ក្រៅទីក្រុង ម៉ូស្កូប្រទេសរុស្ស៊ីនេះ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ចុះផ្សាយមុននេះបន្តិច ។

របាយការណ៍ បញ្ជាក់យ៉ាងច្បាស់អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ ធ្លាក់ យន្តហោះចម្បាំងលើកនេះ បានកើតឡើងនៅក្នុងភូមិ Chemodurovo ភាគខាងត្បូង ឆៀងខាងកើត ទីក្រុង ម៉ូស្កូ អំឡុងពេលដែល មានការហោះហើរហ្វឹកហ្វើន ហោះត្រលប់មកពីវិទ្យាស្ថាន Flight Testing Institute ក្នុងនោះ ពីលុតពីរ រូបបានចុចកៅអីលោត ចេញពីយន្តហោះ និងបានយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ។

ប្រធានសេវាសង្គ្រោះបន្ទាន់ លោក Radik Asulbaev បានចុះទៅ ដល់ កន្លែងកើតហេតុដោយផ្ទាល់ តាម រយៈជើងហោះហើរ ឧទ្ធម្ភាគចក្រ ក្នុងនោះ បានជម្លៀសខ្លួន ដោយពាំនាំ ពីលុតម្នាក់ក្នុងចំណោមពីរនាក់ ទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ Sklifosovsky ក្រុង ម៉ូស្កូ ស្របពេល ពីលុត ម្នាក់ផ្សេងទៀត ត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយផ្សេងទៀត ដាច់ដោយឡែកពីគ្នា ។

គ្មានសេចក្តីរាយការណ៍ ថាមានជនរងគ្រោះ នៅលើដីនោះទេ ពីកន្លែងកើតហេតុ ។ យ៉ាងណាមិញ មូល ហេតុនៃការធ្លាក់ ពុំទាន់ត្រូវបានគេបញ្ជាក់អោយច្បាស់នោះទេ លោក Pavel Vlassov ប្រធានវិទ្យាស្ថាន Mikhail Gromov Flight Test Institute អោយដឹងថា មានរឿងហេតុចៃដន្យដ៏អាក្រក់បានកើតឡើងដូច្នេះ ហើយទើបពីលុតសម្រេចចិត្តបោះបង់ចោលយន្តហោះចម្បាំងមួយនេះ ។

ប្រអប់ខ្មៅយន្តហោះចម្បាំងមួយនេះ ត្រូវបានក្រុមការងារ រកឃើញនៅ កន្លែង កើតហេតុ ក្នុងនោះ នឹង យកទៅធ្វើការវិភាគដោយអ្នកជំនាញ មកពីវិទ្យាស្ថានស្រាវជ្រាវទី ១៣ 13th research institute នៃក្រ សួងការពារជាតិប្រទេសរុស្ស៊ី នេះបើយោងតាមសម្តីអ្នកនាំពាក្យ ក្រសួង ៕

<object width="491" height="421" data="http://www.youtube.com/v/m9hOpTDs6IU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/m9hOpTDs6IU&rel=1" /></object>

<object width="492" height="422" data="http://www.youtube.com/v/7MTRdOnw_M8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/7MTRdOnw_M8&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេញូវ