កំពង់ចាមៈ អំពើឃាត់កម្មដ៏សាហាវឃោឃៅមួយ បានកើតឡើងបន្ទាប់ពី ជនល្មើសម្នាក់ បានចងក និងចងមាត់ ក្មេងប្រុសអាយុ៧ឆ្នាំ រួចហើយជាន់ពន្លិចទឹក រហូតដល់ស្លាប់ យ៉ាងវេទនាជាទីបំផុត កាលពីវេលាម៉ោង ១ និង៥០ រសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រែកសង្កែកើត ឃុំពាម៍កោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារតែ ជនល្មើសរូបនេះ បានខឹង និងមានគំនុំជាមួយក្មេងប្រុសរងគ្រោះ ឈ្លោះជាមួយកូនរបស់ខ្លួន ។

យ៉ាងណាក៏ដោយជនល្មើស មិនបានរួចពីសំណាញ់ច្បាប់នោះទេ ដោយសារតែកម្លាំងនគរបាល ចុះទៅឃាត់ខ្លួនចាប់វាយខ្នោះ បានភ្លាមៗក្រោយពីធ្វើសកម្មភាព សម្លាប់ ក្មេងប្រុសរងគ្រោះនោះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ជនល្មើសដែលត្រូវចាប់ខ្លួន នេះមាន ឈ្មោះ ហួង ប៊ុនថេត អាយុ៣៣ឆ្នាំ រីឯក្មេងប្រុសរងគ្រោះ ឈ្មោះ គង់ ពិសិដ្ឋ អាយុ៧ឆ្នាំ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍បែន រ័ត្ន បានសំដែងការសោកស្តាយ ចំពោះការស្លាប់យ៉ាងវេទនា របស់ក្មេងប្រុសរងគ្រោះ ដែលនគរបាល របស់លោកទៅ យឺតមួយជំហាន ប៉ុន្តែបានបង្ក្រាប និងចាប់ខ្លួនជនល្មើសរូបនេះទាន់ពេលវេលា ដើម្បី កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។

តាមលោកឧត្តមសេនីយ៍ ជនល្មើសរូបនេះ បានគុំក្មេងប្រុសរងគ្រោះតាំងពីម្សិលមិញមកម្លេះ នៅពេលដែលឈ្លោះជាមួយកូនរបស់ខ្លួន ហើយមកដល់ថ្ងៃនេះទៀត ក្មេងៗទាំងពីរបានឈ្លោះគ្នាម្តងទៀត ធ្វើឲ្យជនល្មើស ខឹងរហូត ចាប់ក្មេងប្រុសរងគ្រោះយកខ្សែចងក និង ចងមាត់ ហើយចាប់ច្រមុជទឹករហូត ដល់ស្លាប់តែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល