ភ្នំពេញ ៖ កម្មករលាងរថយន្ដ នៅយាន ដ្ឋានលាងរថយន្ដប៊ីធី ដែលមានទីតាំងស្ថិត នៅលើផ្លូវ
លេខ១៩កែងផ្លូវលេខ២១៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ បានបង្កគ្រោះថ្នាក់ ចរាចរជាបន្ដ
បន្ទាប់ ដោយសារតែបានបើក រថយន្ដភ្ញៀវចេញពីកន្លែងលាង ស្រាប់តែ ជាប់ស្បែកជើងកវែង
និងហ្គែរក៏ជ្រុលទៅបុកអ្នកធ្វើដំណើរតាមម៉ូតូសណ្ដោងរ៉ឺម៉ក អ្នក ថ្មើជើង ហើយទៅបុកជញ្ជាំង
របងហាងលក់ សាច់អាំង យីហោ យុំាំងហ្គោ ដែលនៅជាប់ យានដ្ឋាន បណ្ដាលឱ្យមនុស្ស៣នាក់
រងរបួស ធ្ងន់ស្រាល ។

គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ កម្មករលាងរថយន្ដ នៅយានដ្ឋានប៊ីធី ព្រោះ តែមិនសូវចេះ
បើកបរ និងមិនមានការប្រុង ប្រយ័ត្ននោះ បានកើតឡើងកាលពីវេលា ម៉ោង ៧និង២០នាទីយប់ថ្ងៃ
ទី១៨ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅចំណុចកើតហេតុខាង លើ ប៉ុន្ដែអ្នកបើករថយន្ដបង្ក ត្រូវបាន
កម្លាំង នគរបាលចរាចរណ៍ជើងគោកយកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។

មន្ដ្រីនគរបាលចរាចរណ៍ជើងគោករាជ ធានី ភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាង
លើមានគ្រោះថ្នាក់ចរាចរ មួយបានកើតឡើង ដោយសារតែកម្មករ លាង រថយន្ដនៅយានដ្ឋានលាង
រថយន្ដ ប៊ីធី បានបើករថយន្ដរបស់ភ្ញៀវ ម៉ាកតូយូតាកាមរី ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ
2Q-7692 បើកចេញពីយានដ្ឋាន ធ្វើឱ្យស្បែកជើងជាប់នឹងហ្គែររថយន្ដ ក៏ជ្រុលទៅបុកម៉ូតូ សណ្ដោង
រ៉ឺម៉កមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅ បណ្ដាលឱ្យអ្នកបើកម៉ូតូកង់បីរង របួសធ្ងន់ ស្រាល ។

មន្ដ្រីនគរបាលចរាចរជើងគោកបានឱ្យ ដឹងថា ភ្លាមៗនោះរថយន្ដបង្កបានជ្រុលទៅ បុកអ្នកថ្មើជើង
ដែលកំពុងដើរនៅលើចិញ្ចើម ផ្លូវ បណ្ដាលឱ្យរងរបួសធ្ងន់ រួចហើយក៏ជ្រុល ទៅបុករបងហាងលក់
សាច់គោអាំង យីហោ យុំាងហ្គោ ទើបទៅមុខលែងរួច ។

បើតាមសមត្ថកិច្ចចរាចរជនបង្កគ្រោះថ្នាក់ ចរាចរខាងលើនេះ ឈ្មោះហេង សាវង្ស អាយុ២៤ឆ្នាំ មាន
ស្រុកកំណើតនៅភូមិព្រែក តាកៅ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្ដស្វាយ រៀង រីឯអ្នកបើកម៉ូតូសណ្ដោង
រ៉ឺម៉កឈ្មោះ ជិន សុភក្ដិ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំ នៅផ្ទះលេខ៤០ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី
កែវ រីឯអ្នករួមដំណើរទី១ ដែលរងរបួសធ្ងន់ ឈ្មោះសួន សុភា ភេទស្រី អាយុ៣៩ឆ្នាំ រស់ នៅភូមិវ៉ឺនសៃ
ឃុំវ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្ដ រតនគិរី និងអ្នករួមដំណើរទី២ ដែលរងរបួស ស្រាល ឈ្មោះសំ សួនឧត្ដម
ភេទប្រុស អាយុ ៤ឆ្នាំ ។ ដោយឡែកជនរងគ្រោះ ដែលកំពុង ដើរនៅលើចិញ្ចើមផ្លូវ ត្រូវបានរថយន្ដ
បង្ក ជ្រុលទៅបុក ឈ្មោះព្រំ ប៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំ នៅ ផ្ទះលេខA011 ភូមិព្រែក តា
ជ័យ ឃុំអភិវឌ្ឍន៍ ខេត្ដកំពង់ឆ្នាំង ។

នាយរងការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ លោកប៉ែន ឃុន បានឱ្យដឹង ថា ក្រោយពីទទួល
សេចក្ដី រាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន ស្ដីពីគ្រោះថ្នាក់ចរាចរបុក រះជាបន្ដបន្ទាប់ខាងលើនេះ លោក
បានដឹកនាំកម្លាំងនគរបាលចុះទៅជួយអន្ដរាគមន៍ តាមរយៈការយកជនបង្កទៅសួរនាំ នៅការិយាល័យ
ចរាចរ ជើងគោករាជធានីភ្នំពេញ ដើម្បី ចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកជនរង គ្រោះ ដែលរងរបួស
ធ្ងន់ ស្រាល ត្រូវបានសមត្ថ កិច្ចនិងសាច់ញាតិជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល