ព័ត៌មានអន្តរជាតិ ៖ បទឈប់បាញ់ រយៈពេលវែង នៅភាគខាងកើត ប្រទេស អ៊ុយក្រែន ឥលូវនេះ ស្ថិតនៅក្នុង ការសង្ស័យ ខណៈ មនុស្ស ៩ នាក់ ត្រូវបាន គេភ័យខ្លាច ថាអាចស្លាប់បាត់បង់ជីវិត ក្រោយពីឧទ្ធម្ភាគចក្រ បម្រើអោយការដឹកជញ្ជូនទំនិញ យោធា របស់ប្រទេស អ៊ុយក្រែន មួយគ្រឿង ត្រូវបានបាញ់ទម្លាក់ ដោយក្រុម ឧទ្ទាម ។

សេចក្តីរាយការណ៍ បន្តអោយ ដឹងថា ឧទ្្ធម្ភាគចក្រ ខាងលើបានដឹកក្រុមអ្នកបច្ចេកទេស ដែលជា អ្នកតម្លើង ឧបករណ៍ ធ្វើការតាមដានត្រួតពិនិត្យ អំពើ ហឹង្សា ក្រោយពីចេញបទ ឈប់បាញ់ នៅឯ ភាគខាងកើតប្រទេស ពោរពេញ ទៅដោយវិបត្តិ ដ៏ ហែកហួរ ។ លោក Dmytro Tymchuk ជាអ្នក ជំនាញវិភាគ ទៅលើវិស័យយោធា បញ្ជាក់អោយដឹងថា ឧទ្ធម្ភាគចក្រ ខាងលើ ត្រូវបានបាញ់ទម្លាក់ ដោយ ម៉ីស៊ីល ខណៈក្រុមឧទ្ទាម បានរត់គេចខ្លួន បាត់ស្រមោល ចូលទៅក្នុងភូមិ ក្បែរនោះ ។ជាការឆ្លើយតបទៅនឹង ករណីវាយប្រហារលើកនេះ លោកប្រធានាធិបតី Petro Poroshenko ទើបតែជាប់ ឆ្នោតថ្មី អះអាងអោយដឹងថា គាត់អាចនឹងបញ្ជប់ បទឈប់បាញ់ មុនថ្ងៃទី ២៧ ខែ មិថុនា នេះ ។

គួរបញ្ជាក់ ករណីគ្រោះថ្នាក់ វាយប្រហារ ពីសំណាក់ក្រុមឧទ្ទាមលើកនេះ បានកើតឡើង នៅជិតក្រុង Slovyansk ។ គួរបញ្ជាក់ថា ទីក្រុងភាគខាងកើត បានស្ថិតនៅក្រោម ការគ្រប់គ្រង ដោយឡែកពីគ្នា ក្នុងរយៈពេលលើសពី ២ ខែកន្លងមកនេះ ។ តួលេខចុងក្រោយបំផុត ពីអង្គការ សហប្រជាជាតិ រាយ ការណ៍អោយដឹងថា ជនរងគ្រោះ ៤២៣ នាក់ ត្រូវបានសម្លាប់ ចាប់តាំង ពីមានការប៉ះទង្គិច នាពាក់ កណ្តាលខែ មេសា មក នៅឯភាគខាងកើត ៕

<object width="491" height="421" data="http://www.youtube.com/v/AY4_FY2tgmM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/AY4_FY2tgmM&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ