គួរយល់ដឺង ៖ បើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ប្រទេសស៊ុយអែត បានអោយ
ដឹងថា ចំពោះបុគ្គលរួបណាដែលចូលចិត្តញ៉ាំស្ករសូកូឡាច្រើន នោះពួកគេនឹងមានអត្រា
ទើបបំផុតក្នុងការធ្វើអោយមានជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល។

ការអះអាងនេះត្រូវបានធ្វើទៅបាន ក្រោយពីមានការការសិក្សាស្រាវជា្រវ ក៏ដូចជាវាស់ស្ទង់មតិ
ស្រ្តីដល់ទៅ 33,000 នាក់និងបានរកឃើញថា ក្នុងចំណោមអ្នក ដែលចូលចិត្តញ៉ាំស្ករសូកូឡា
ច្រើន ពួកគេមិនសូវមានសញ្ញាណណាមួយ ក្នុងការកើតជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលនោះ
ទេ បើធៀបទៅនឹងស្រ្តីផ្សេងៗទៀត។

លើសពីនេះទៅទៀត បើយោងទៅតាមសម្តីរបស់លោកវេជ្ជបណ្ឌិតម្នាក់មានឈ្មោះថា Susanna
Larsson ដែលបានមកពីមន្ទីរស្រាវជ្រាវ Karolinska នាទីក្រុង Stockholm ប្រទេស ស៊ុយអែត បាន
ប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Reuters អោយដឹងថា ៖ ក្រោយពីមានការតាមដានទៅលើបញ្ហា
មួយនេះ ពោលគឺក្រោយពីមានការសិក្សាស្រាវជ្រាវ បានអោយដឹងថា ចំពោះបុគ្គលមួយណាក៏
ដោយ អោយតែចូលចិត្តញ៉ាំស្ករសូកូឡាច្រើន នោះវានឹងអាចជួយលោកអ្នកក្នុងការបង្ការការកើត
ជម្ងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល។

ផ្ទុយទៅវិញ ស្ករសូកូឡាវាពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពមែន បើកាលណា លោកអ្នក
ទទូលទានវាមានកំណត់ តែប្រសិនណា បើលោកអ្នកទទួលទានវាហួសកំរិតនោះ វានឹងអាចបង្ក
ជាហានិភ័យផ្សេងៗចំពោះសុខភាព។

គួរបញ្ជាក់ផងដែរថា ដោយយោងទៅតាមវេជ្ជបណ្ឌិតរូបនេះដដែល បានបន្ថែមអោយដឹងថា នៅ
ក្នុងស្ករសូកូឡាវាមានរសជាតិម៉្យាងដែលមានសារៈសំខាន់បំផុត ពោលគឺ វាអាចជួយបង្ការសំពាធ
ឈាមមិនអោយកើនខ្ពស់ , ជួយបង្ការមិនអោយមានជម្ងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល ក៏ដូច
ធ្វើអោយសុខភាពបេះដូងដំណើរការទៅបានល្អផងដែរ។

ទន្ទឹមនិងពេលនេះដែរ ដោយយោងទៅតាមដំបូន្មានរបស់លោកវេជ្ជបណ្ឌិតបានណែនាំផងដែរថា
ដើម្បីជាអត្ថប្រយោជន៍ចំពោះសុខភាព ពោលគឺធ្វើអោយសុខភាពល្អនោះ លោកអ្នកត្រូវប្រាកដ
អោយបានថា បានធ្វើលំហាត់ប្រាណជាទៀងទាត់ បោះបង់ទម្លាប់ជក់បារី ក៏ដូចជាទទួលទានស្រា
និងទទួលទានអាហារណាដែលមានជីវជាតិបំប៉នខ្ពស់ជាដើម៕

ដោយ ៖ មង្គល
ប្រភព ៖ yourhealth