CamNews

បញ្ជូន​ទូរស័ព្ទ​ចូល​ពន្ធនាគារ ឱ្យ​សង្សារ តាម​សត្វ​ព្រាប ត្រូវ​នគរបាល​ចាប់ខ្លួន

ដើម្បី​អាចទាក់ទង​ជាមួយ​សង្សារ​របស់ខ្លួន បាន​ងាយស្រួល នារី​វ័យក្មេង​ម្នា​ក់នៅ Brazil បាន​នឹក​ឃើញ​វិធី​ដ៏​បុរាណ​មួយ នោះ​គឺ​ការផ្ញើ​ទូរស័ព្ទ​ចូល​ទៅឱ្យ​សង្សារ នៅក្នុង​ពន្ធនាគារ តាមរយៈ​សត្វ​ព្រាប ប៉ុន្ដែ គោលបំណង​នេះ មិនបាន​សម្រេច។

នាង Cristielli Mansa អាយុ ២១ឆ្នាំ បាន​ព្យាយាម​បញ្ជូន​ទូរស័ព្ទ​មួយគ្រឿង​ទៅឱ្យ Wagner Machado Rodrigues ដែលជា​ជនល្មើស ត្រូវបាន​ដាក់គុក​ក្រោម​បទ​ប្រើប្រាស់​គ្រឿង​ស្រវឹង ពេលធ្វើ​ចរាចរណ៍។

គោលបំណង​របស់ Cristielli Mansa បាន​បរាជ័យ បន្ទាប់ពី​សត្វ​ព្រាបបាន​ហើរ​ឆ្លងកាត់​របង​កំពស់ ៣​ម៉ែត្រ របស់​ពន្ធនាគារ Porto Alegre ក្នុង​រដ្ឋ Rio Grande do Sul ភាគខាងត្បូង Brazil ក៏​ស្រាបតែ​ធ្លាក់​ចុះដី នៅ​ចំពោះមុខ​ឆ្មាំ​គុក​ដែល​កំពុង​ដើរល្បាត ដោយសារតែ​វា​អស់កម្លាំង។

ក្រុម​បុគ្គលិក​ធ្វើការ​នៅក្នុង​ពន្ធនាគារ ក៏បាន​នាំគ្នា​រត់ចេញ​មក​មើល ក៏​ស្រាប់តែ​ឃើញ នាង​Cristielli Mansa រួម​នឹង​បុរស​ម្នាក់ទៀត កំពុង​ត្រៀម​ដើម្បី​បញ្ជូន​ជា​លើក​ទី​ពីរ។ លើក​នេះ ឧបករណ៍​ដែល Cristielli Mansa ត្រៀម​នឹង​បញ្ជូន​ចូលក្នុង​ពន្ធនាគារ រួមមាន ថ្ម​ទូរស័ព្ទ និង​ឈី​ប​មួយចំនួន​ដែលមាន​តម្លៃ ៤២៧ដុល្លារ។

បន្ទាប់មក Cristielli Mansa និង​បុរស​ម្នាក់ទៀត គឺ Sydney Jeferson Lopes da Silva អាយុ ៣៥ឆ្នាំ ត្រូវបាន​ចាប់ខ្លួន មុនពេល​ពួកគេ​រត់គេច។ អ្នក​ទាំងពីរ​នេះ ត្រូវបាន​ចោទប្រកាន់​ចំនួន​ពីរ​ករណី ៖ មាន​ចេតនា​បញ្ជូន​របស់​ហាមឃាត់ ចូលក្នុង​ពន្ធនាគារ និង​បទ​ប្រ​ព្រឹ​ត្ដ​ឃោរឃៅ​ចំពោះ​សត្វ។

ដោយ ៖ តារា
ប្រភព ៖ Orange