កណ្តាល៖ សមត្ថកិច្ចនគរបាល ស្រុកអង្គស្នួល បានរាយការណ៍ឲ្យដឹងថា អំពើឃាតកម្មបាញ់ប្រហារសម្លាប់ យ៉ាងសាហាវមួយបានកើតឡើង នៅវេលាម៉ោង ៩៖៥០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ នៅក្នុងភូមិគោគពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមន្ត្រីនគរបាលខាងអង្គរក្សម្នាក់ បានដកកាំភ្លើងខ្លីរបស់ខ្លួន ធ្វើការបាញ់ប្រហារ លើគូទំនាស់ពាក្យសំដី ក្នុងវង់ផឹកស៊ីម្ខាងទៀតចំនួន ១៥គ្រាប់ ធ្វើឲ្យស្លាប់ភ្លាមៗ នៅកន្លែកកើតហេតុ ខណៈជនសង្ស័យរត់គេខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ទឹម សារី អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិកាន់នឹម ឃុំឃ្វាវ ស្រុកសំរោង ខេត្តតាកែវ ហើយមានលំនៅ ស្ថាននៅភូមិឃុំកើតហេតុ ខាងលើ មានប្រពន្ធឈ្មោះ ឈឺន ចាន់គ្រឹស្នា អាយុ២៨ឆ្នាំ មុខរបរ គ្រូបង្រៀន។ ដោយឡែកជនរងគ្រោះ ឈ្មោះ ស្រី ចាន់វុទ្ធី ភេទប្រុស ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរកសិករ ត្រូវបានជនល្មើសបាញ់ ១៥គ្រាប់ បៀមគ្រាប់ជាប់នឹងខ្លួន។

បើតាមសមត្ថកិច្ចមុខកើតហេតុ ជនរងគ្រោះ និងជនល្មើស បានអង្គុយផឹកស្រាបៀរ នៅក្នុងពិធីខួបកំណើតចៅរបស់ម្ចាស់ផ្ទះ ឈ្មោះ សៀង ចាន់ធី ភេទស្រី ដោយមានភ្ញៀវជាបងប្អូន កូនក្មួយ សាច់ញាតិជិតខាងក្នុភូមិ ចូលរួមប្រហែល ៣០នាក់ ចាប់ផ្ដើមកម្មវិធី ពីម៉ោង៥៖០០នាទី ពេលកំពុងហូបចុករហូតដល់ ម៉ោងកើតហេតុខាងលើជនល្មើស ក៏កើតមានទំនាស់ពាក្យសំដីគ្នា ធ្វើឲ្យល្មើសខឹង ដកកាំភ្លើងខ្លី ម៉ាក CF.98-9 បាញ់ទៅលើជនរងគ្រោះ មានស្នាមធ្លុះចំនួន១៥កន្លែង បណ្តាលឲ្យរងគ្រោះស្លាប់តែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល