(ភ្នំពេញ)៖ ជារឿងដ៏ក្ដៅគគុក ក្នុងពិភពសិល្បៈថ្មីមួយ ដែលនៅសុខៗស្រាប់តែតារាចម្រៀងល្បីឈ្មោះរាប់ឆ្នាំ ប្រចាំក្នុងផលិតកម្ម ហង្សមាស គឺអ្នកនាង ពេជ្រ សោភា បានប្រកាសជាសាធារណៈ ថាឈប់ពីផលិតកម្ម ហង្សមាស និងរស្មីហង្សមាស ហើយព័ត៌មាននេះ កំពុងតែក្លាយជាប្រធានបទក្ដៅមួយសម្រាប់បណ្ដាញសារព័ត៌មាន និងការជជីកដេញដោលសួររកហេតុផលពិតប្រាកដ ព្រោះ ពេជ្រ សោភា ជាតារាល្បីប្រចាំក្នុងផលិតកម្មនេះ ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ ហេតុផលត្រូវបានអ្នកសិល្បៈ ដូចគ្នាទម្លាយថា ដោយសារតែនាងមានការ អាក់អន់ស្រពន់ចិត្តបន្តិចបន្ទួច ជាមួយលោក អ៊ិន ទីតូ អ្នកគ្រប់គ្រងតារាចម្រៀងក្នុងផលិតកម្មដ៏ធំនេះ ទើបនាងសម្រេចចាកចេញ។

ការប្រកាសចាកចេញគួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា គឺបន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រី «វីខនសឺត» ដែលធ្វើឡើងកាលពីថ្ងៃទី៥ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងកោះពេជ្រ ដោយមានគ្រូបង្វឹកបីរូបទៀត និងរួមទាំងអតីតបេក្ខជនប្រឡង ក្នុងកម្មវិធីពីមុនៗ ជាច្រើនរូបផងដែរ ។

អ្នកគាំទ្ររាប់ពាន់នាក់របស់ តារាចម្រៀង ពេជ្រ សោភា បានសម្ដែងក្ដីសោកស្ដាយមិនតិចទេ ព្រោះនាងបានព្យាយាមសាងកេរ្តិ៍ឈ្មោះ រាប់ឆ្នាំមកហើយ ទំរាំមានថ្ងៃនេះ ពិសេសបួនឆ្នាំចុងក្រោយ នាងបានងើបពីចំណុចសូន្យមកវិញ បន្ទាប់ពីបានដេកដួលអស់ជាច្រើនឆ្នាំ ។ ពេជ្រ សោភា បានព្យាយាមរកអ្វី ដែលជាស្ទីលថ្មី ៗ ពិសេស បានសម្រេចចិត្ត និពន្ធបទចម្រៀងថ្មី មិនចំឡងពីបរទេស ធ្វើឲ្យនាងឡើងកូដក្រឺតៗ ។

ជុំវិញរឿងរ៉ាវ ដ៏ក្ដៅគគុកនេះ តារាចម្រៀង ពេជ្រ សោភា បានប្រាប់ KhmerTALKING បែបព្រមានពីការចាកចេញនេះថា «ចាំមើលក្រោយពី The Voice Cambodia បញ្ចប់ តើមានអ្វីកើតឡើង? ព្រោះខ្ញុំមិនទាន់ហ៊ាននិយាយអ្វីច្រើនឡើយ នៅពេលនេះ..»។

ចំណែក លោក ងួន ចាន់ដេវីត អ្នករ៉េប និង ជាអ្នកនិពន្ធ ផ្ទាល់របស់តារាចម្រៀង ពេជ្រ សោភា បាននិយាយថា «បើ អ្នកនាង ពេជ្រ សោភាទៅទីណា លោកក៏ទៅទីនោះដែរ ព្រោះអ្នកនាង ពេជ្រ សោភា ជាអ្នកជប់ជីវិតសិល្បៈ ដល់លោក ពីមនុស្សម្នាក់គ្មានគេស្គាល់ រហូតក្លាយជាតារាចម្រៀង របស់ផលិតកម្មហង្សមាស..!» ។

ដោយឡែកប្រភពព័ត៌មានច្បាស់ការ ពីអ្នកនៅក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រី «វីខនសឺត» បាននិយាយថា អ្នកនាង ពេជ្រ សោភា មានការអាក់អន់ស្រពន់ចិត្តបន្តិចបន្ទួច ចំពោះរឿងមួយ ពោលគឺបន្ទាប់ពីនាង បានចុះពីឆាកតន្ត្រីភ្លាម នាង ត្រូវបានបុគ្គលិកម្នាក់ មានតំណែងធំគួរសម ក្នុងហង្សមាស បានស្រែកឲ្យនាងកណ្ដាលមុខមហាជនថា អ្នកនាងមិនចេះប្រដៅកូនចៅ ដែលស្មើនឹងទះកំភ្លៀងនាងមុខមហាជន ព្រោះនាងក៏ជាអ្នកសិល្បៈល្បីល្បាញម្នាក់ តែបែរជាចុះពីលើឆាកសឹងមិនទាន់ ត្រូវគេស្ដីឲ្យខ្លាំងពិតជា ពិបាកទទួលយកណាស់ ។

ប្រភពដដែលបាននិយាយថា មិនមែនលើកទី១ទេ ដែលអ្នកនាងត្រូវបានគេស្ដីបន្ទោសបែបនេះ ច្រើនលើកច្រើនសារហើយ តែមិនសូវជាបំបាក់មុខអ្នកនាង ដូចលើកចុងក្រោយនេះទេ ព្រោះការទ្រាំមានកម្រិត ។ ដូចនេះដំណឹងអ្នកនាង ពេជ្រ សោភា ត្រៀមចាកចេញនេះ ហាក់មិនទាន់ច្បាស់ការនៅឡើយទេ អ្វីៗស្ថិតក្នុងការចរចា មិនទាន់មានដំណោះស្រាយសមស្របណាមួយ សម្រាប់អ្នកនាងនោះទេ ។ បើសិនជាការចរចាមានលក្ខខណ្ឌសមស្រប អ្នកនាង នឹងមិនចាកចេញឡើយ។

យ៉ាងណាក្ដី បើតាមប្រភព័ត៌មានពីអ្នកសិល្បៈ ដែលបានចូលរួមក្នុងកម្មវិធិប្រគំតន្ត្រីនោះ បានព្រលយឲ្យដឹងថា ពេជ្រ សោភា មានការអាក់អន់ចិត្ត ជាមួយនឹងអ្នកគ្រប់គ្រងតារាចម្រៀង ក្នុងផលិតកម្មហង្សមាស គឺលោក អ៊ិន ទីតូ ដែលបានស្រែកបន្ទោសនាង ថា មិនចេះគ្រប់គ្របអ្នករ៉េបបទចម្រៀង និងអ្នករាំ ព្រោះហាក់មានចរឹកឫកពារឈ្លើយ។ ប៉ុន្តែការស្រែកនេះ គ៏ស្ថិតនៅក្នុងចំណោមមនុស្សច្រើន ដែលធ្វើឲ្យពេជ្រ សោភា ពិបាកនឹងទទួលយក។

ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីមានការអន់ចិត្តនឹងការគំហក របស់លោក អ៊ិន ទីតូ តារាចម្រៀង ពេជ្រ សោភា បានដាក់ចិត្តដាក់កាយថា នឹងចេញពីផលិតកម្មហង្សមាស រួមទាំងក្រុមរបស់នាងទាំងអស់ ជាពិសេសអ្នកនិពន្ធបទចម្រៀងថ្មី ដែលមិនចម្លងបទពីបរទេស គឺនឹងត្រូវចាកចេញទាំងអស់ ។

ទោះបីជាយ៉ាងណា ទំព័រកំសាន្តនៅមិនទាន់អាចអាក់ទងលោក អ៊ិន ទីតូ អ្នកគ្រប់គ្រងតារាចម្រៀង ក្នុងផលិតកម្មហង្សមាស ឲ្យបំភ្លឺបានទេនៅរសៀលនេះ ប៉ុន្តែ ទំព័រកំសាន្ត នឹងរង់ចាំការបំភ្លឺរបស់លោក អ៊ិន ទីតូ នៅពេលក្រោយដោយក្ដីរីករាយ ដើម្បីឲ្យមហាជនអស់ចម្ងល់ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី