ភ្នំពេញ៖ ជាធម្មតាសម្រាប់ មនុស្សស្រី មានសម្រស់ស្រស់ស្អាត ប្រៀបដូច ជាបុប្ផាក្រពុំ រមែងតែងតែ មានកន្លង់ជា ច្រើនប្រជែងគ្នា តាមក្រេប លម្អង មិនឈប់ឈរនោះទេ ។ ជាក់ស្ដែងថ្មីៗនេះ តារាសម្តែង និងជាពិធីការិនីសម្តីផ្អែម កញ្ញា ឌួង ហ្សូរីដា បានរំលេចសារខ្លីមួយ នៅពេលមាន បុរសម្នាក់ ប្រើភាសាស្នេហា ផ្អែមល្ហែមសារសងនាង តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ។ ឌួង ហ្សូរីដា បដិសេធន៍ស្នេហ៍ ហើយ ចាត់ទុកថា ការដែលបុរសម្នាក់នោះ ប្រើពាក្យសម្តី លួងលោមសុំស្នេហ៍នាង គឺជាការគាំទ្រជ្រុលនិយម ធ្វើឲ្យនាងមានភាពខ្លាចរអាខ្លាំង ចំពោះការ ស្រឡាញ់មួយនោះ ។

នេះមិនមែន ជាលើកទី១ទេ ដែលពិធីការិនី កញ្ញា ឌួង ហ្សូរីដា ត្រូវបានបុរសៗជាច្រើន សុំស្នេហ៍មិនឈប់ឈរ តែនាងហាក់ដូចជា មិនអើពើ ចំពោះស្នេហាទាំងអស់នោះឡើយ ។ មិនតែប៉ុណ្ណោះតារាស្រីរូបនេះ បែរជាមានអារម្មណ៍ថា ខ្លាច និងបែរជាបង្ហាញពីអារម្មណ៍រន្ធត់ ពេលដែលអ្នកគាំទ្រ ពោលពាក្យស្រឡាញ់នាងឆៅៗបែបនេះ ព្រោះថាកន្លងមកធ្លាប់ មានមនុស្សស្រីម្នាក់ បានបង្ហាញកាយវិការគាំទ្រ និងស្រឡាញ់នាងខ្លាំង រហូតដល់ការស្រឡាញ់ ធ្វើឲ្យនាងមានបញ្ហាទៅវិញ ។

តាមរយៈសារខ្លីមួយ ដែលតារាស្រី កញ្ញា ឌួង ហ្សូរីដា បានបង្ហោះនៅលើ Facebook បានសរសេរ ជាភាសាខ្មែរ ដោយបញ្ជាក់ពីអារម្មណ៍ផ្ទាល់ខ្លួនថា “ ខ្ញុំទើបនិងមានពេល check inbox នៅថ្ងៃនេះ..! ខ្ញុំមិនដឹងថា ពូម្នាក់នេះ គាត់មានបញ្ហាផ្លូវចិត្ត ឬមកពីគាត់ចូលចិត្តខ្ញុំ ជ្រុលពេកទេ..!! ខ្ញុំសុំអរគុណសម្រាប់ ការចូលចិត្តនិងគាំទ្រ តែមិនមែនបែបលក្ខណៈ គួរឲ្យខ្លាចអ៊ីចឹងទេ..!!! ហេតុអ្វីប្រើពាក្យផ្តេសផ្តាស យ៉ាងនេះ? ខ្ញុំមានអារម្មណ៏ខ្លាចខ្លាំងណាស់ សម្រាប់អ្នកស្រឡាញ់ គាំទ្រដល់ថ្នាក់ ជ្រុលនិយម”។

ឌួង ហ្សូរីដា បានសរសេរ ដោយរំឭកពីរឿងចាស់ថា “ ដូចករណីមនុស្សស្រីម្នាក់ តាមស្រឡាញ់ រំខានរហូតដល់ ថ្នាក់ ចាប់ដាក់ប៉ុស្ត៍ប៉ូលីសហើយ តែគាត់បែរជាសួរ លោកប៉ូលីសវិញថា ខុសដែរមែនទេ គ្រាន់តែស្រឡាញ់មនុស្សម្នាក់នោះ ខ្ញុំទទួលការស្រឡាញ់ រាប់អានចំពោះអ្នកគាំទ្រ ទាំងអស់គ្នា តែមិនមែនក្នុងន័យស្នេហាទេ..!!! អាចត្រឹមជាមិត្តភក្តិ បងប្អូន ..!!! សូមមេត្តា កុំខឹងណា ព្រោះបេះដូងខ្ញុំ អត់ទំនេរសម្រាប់តំណែងនេះទេ..!!! ” ។

បើទោះបីជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បានបង្ហាញសារបដិសេធន៍មិនទទួលយកស្នេហ៍ពីបុរសម្នាក់ ដែល chat មកសុំស្នេហ៍ពីនាង ដោយអះអាងថា នាងមានម្ចាស់ចិត្តរួចហើយ ក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ មិនបានបញ្ជាក់ ច្បាស់ឡើយថា បុរសដែលមានសំណាង ធ្វើជាម្ចាស់គ្រងបេះដូង នាងនោះ ជាអ្នកណានិងត្រៀមរៀបការ ជាមួយគ្នា នៅពេលណាច្បាស់នោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល