រូបសណ្ឋានខ្លាំង, មាន Keyboard ដាច់មកជាមួយ និងកម្មវិធី Office, Surface កំពុង
ក្លាយជា Tablet ឈរលំដាប់កំពូលសំរាប់ផលិតផល Mobile ជំនួសឲ្យ Laptop។

កន្លះខែនៃការបង្ហាញខ្លួន ចំនួនលក់ចេញរបស់ Tablet Surface មិនមានច្រើនប៉ុន្មានទេ នេះបើ
តាមសេចក្តីប្រកាសពី Microsoft។ ជាក់ស្តែង នេះគឺជាផលិតផលដែលត្រូវបានវាយតំលៃខ្ពស់
លើការច្នៃប្រឌិត និងប្រសិទ្ធភាពក្នុងការប្រើប្រាស់។

ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនរបស់ Microsoft Surface ប្រៀបជាមួយ iPad និងមួយ
ចំនួនច្រើនទៀតនៃ Tablet ផ្សេងៗបច្ចុប្បន្ននេះ។

ក្តារវាយអក្សរ ( Keyboard)

Keyboard ដាច់មួយ គឺតែងតែល្អជាងច្រើនបើប្រៀបជាមួយ Keyboard ដែលមានស្រាប់នៅក្នុង
ឧបករណ៍។ ក្រៅពី Keyboard Touch Cover ដ៏ស្តើងដែលពិបាកបន្តិច ក្នុងការស៊ាំជាមួយវា ខាង
Microsoft ក៏បានផ្គត់ផ្គង់ថែមនូវប្រភេទ Type Cover ដែលដូចទាំងស្រុងទៅនឹង Keyboard នៅ
លើ Laptop ។ ចំនុចគួរឲ្យចាប់អារម្មណ៍ទៀតនោះ ប្រភេទ Keyboard ដាច់ទាំងនេះ វាមិនបាន
រំខានដល់អ្នកប្រើប្រាស់ក្នុងការយកតាមខ្លួនឡើយ ដោយសារវាដើរតួនាទីដូចជាសំបកការពារ
មួយដោយភ្ជាប់យ៉ាងរឹងមាំជាមួយតួ Tablet។ សំរាប់ iPad វិញអ្នកប្រើប្រាស់ត្រូវប្រើ Keyboard
Bluetooth រំខានក្នុងការយកតាមខ្លួន។

រូបសណ្ឋាន (លក្ខណៈពិសេសនៃ Hardware)

iPad និង Surface RT សុទ្ធតែមានមេម៉ូរីក្នុងអតិបរមាដល់ 64 GB។ ជាក់ស្តែង អ្នកប្រើប្រាស់អាច
បន្ថែមទំហំផ្ទុកឯកសារបាននៅលើ Surface តាមរយះកាតមេម៉ូរីក្រៅ។ ក្នុងពេលដែល iPad បាន
បំពាក់តែ chip Dual Core A6x, Surface RT បានបំពាក់ chip Quad Core Tegra 3 របស់ Nvidia
រួមជាមួយ RAM 2GB។

រន្ធ Connect USB

ឆ្លងកាត់ជាច្រើនជំនាន់ បណ្តាផលិតផលរបស់ Apple នៅមិនទាន់មានបំពាក់នូវរន្ធ USB ឡើយ
ដែលជំនួសដោយប្រភេទ dock ផ្ទាល់ខ្លួនវិញ។ ទន្ទឹមនឹងនោះ Surface បានបំពាក់នូវរន្ធ USB 2.0
ស្តង់ដារមួយ ដែលអនុញ្ញាតអាចភ្ជាប់ជាមួយឧបករណ៍ជាច្រើនប្រភេទបានដោយងាយស្រួល។

Flash

សព្វថ្ងៃនេះ នៅមានគេហទំព័រមួយចំនួនធំនៅប្រើ flash សំរាប់មើល video រឺបណ្តារូបភាពមាន
ចលនា។ ព្រោះតែមិន Support flash, iPad មិនអាចមើលវីដេអូ រឺរូបភាពមានចលនានៅលើគេហ
ទំព័រដែលមានប្រើ flash បានទេ។ Surface ផ្សេង អ្នកប្រើប្រាស់មិនចាំបាច់ឈឺក្បាលពីបញ្ហាខាង
លើនេះទេ គឺ Surface បាន Support flash ដែលអាចមើលវីដេអូ រឺរូបភាពមានចលនាបានយ៉ាង
ងាយស្រួល។

Microsoft Office

ចំពោះអ្នកដែលធ្វើការងារការិយាល័យ Office ត្រូវបានចាត់ទុកថាជាតម្រូវការចាំបាច់មួយនៅលើ
ឧបករណ៍ Mobile ។ សព្វថ្ងៃមាន Application ជាច្រើនសំរាប់បើកមើល និងកែប្រែឯកសារការិយា
ល័យ ប៉ុន្តែពួកវានៅមិនទាន់មានសមត្ថភាពអាចជំនួស Office បានឡើយ។ ចំនុសពិសេសមួយ
ទៀតនៅលើ Surface នោះគឺ Office ត្រូវបានផ្គត់ផ្គង់ដោយមិនគិតថ្លៃនៅក្នុង Tablet Surface។

ជើងទម្រ

ជាមួយជើងទម្រដែលបានបំពាក់ជាស្រេចនៅផ្ទៃខាងក្រោយឧបករណ៍ អ្នកប្រើប្រាស់អាចដាក់
វាបញ្ឈរបាន ដោយមិនចាំបាច់ចំណាយប្រាក់ទិញថែមនូវឧបករណ៍សំរាប់ទ្រណាផ្សេងទៀត
ឡើយ។ ពេលអ្នកមិនប្រើវាទៀត អ្នកអាចទាញវាផ្អិបជាប់នឹងតួ Tablet វិញជាការស្រេច ពិតជា
មានប្រយោជន៍។

ជំនួស Laptop

iPad ប្រើ iOS ដូចជាមួយប្រព័ន្ធប្រតិបត្តិការ iPhone។ ក្នុងពេលដែល Surface ប្រើ Windows 8 RT
ប្រព័ន្ធប្រតិបត្តិការមួយដែលមានចំនុចដូចគ្នាច្រើនជាមួយប្រព័ន្ធប្រតិបត្តិការ Windows 8 ដែលប្រើ
ជាមួយ Laptop។ សូម្បីតែការរចនាម៉ូដរបស់ Tablet Surface ជាមួយនឹង Keyboard ដាច់, ជើងទម្រ
និងអេក្រង់ធំជាងបណ្តាផលិតផលជាច្រើនផ្សេងទៀត ក៏ស្ថិតនៅក្នុងបំណងចង់ជំនួសឲ្យ Laptop
សំរាប់អ្នកទាំងអស់គ្នាផងដែរ។

ព័ត៌មានមួយចំនួនទាក់ទងនឹង Tablet របស់ Microsoft សូមចុច Tablet Microsoft Surface Pro ,
Tablet Microsoft Surface RT ៕

ដោយ៖ សិលា
ប្រភព៖ zng