យល់ដឹង៖ តាមការសិក្សាស្រាវជ្រាវថ្មីមួយ នៃសាលកវិទ្យាល័យ Missouri សហរដ្ឋអាមេរិក
បានអោយដឹងថា មានកតា្ដមួយចំនួនដែលមនុស្សគ្រប់វ័យ គួរតែអនុវត្ដន៍ជារៀងរាល់ថ្ងៃដើម្បី
ទទួលបានសុខភាពល្អ និងមានអាយុកាន់តែវែង។

១. ការហាត់ប្រាណជាប្រចាំ

ការជាការពិតណាស់ រាល់មនុស្សទាំងអស់ ក្មេង ចាស់ ប្រុស ស្រី គូរណាស់តែធ្វើការហាត់
ប្រាណយ៉ាងហោចណាស់អោយបាន ១៥ ទៅ ២០ នាទីជារៀងរាល់ថ្ងៃ។ លោកបណ្ឌិតMiriam
មកពីសាកលវិទ្យាល័យ Missouri បានមានប្រសាសន៍ថា ការហាត់ប្រាណ ដូចជាការរត់ លោត
ឬហែលទឹកអាចអោយយើងគេចផុតពីជម្ងឺមួយចំនួនដូចជា លើសឈាម បេះដូង និងទឹកនោម
ផ្អែមផងដែរ។លោកបានបង្ហាញថា ការប្រៀបធៀបរវាងមនុស្ស មានសកម្មភាពច្រើន ដូចជាការ
លែងកីឡា និងមនុស្សមិនសូវមានសកម្មភាពអ្វីនោះ គឺមនុស្សគ្នានសកម្មភាពងាយរងនូវជម្ងឺ
ដល់ទៅ ៥៨ភាគរយ ជាងមនុស្សធ្វើលំហាត់ប្រាណ ឬសកម្មភាពផ្សែង។

២. ការបរិភោគ អាហារ និងការរស់នៅស្អាត

ការបរិភោគត្រី សាច់ ស៊ុត និងបន្លៃផ្លែឈើស្រស់ស្អាត ក៏ដូចជាទឹកស្អាត គឺជាកត្ដាដ៏ចម្បងបំ
ផុត ក្នុងការជំរុញអោយរាងកាយ និងសុខភាពយើងកាន់តែល្អ។ ការរស់នៅជាមួយ បរិយកាស
ល្អ ក៏ដូចជាការការថែទាំរាងកាយផ្សែងៗ មានដូចជាការងូតទឹកដុះខ្លួនជាប្រចាំ ក៏ជាចំណុច
ដែលអាចអោយមនុស្សគ្រប់គ្នាៗទទួលបាននូវភាពស្រស់ស្រាយ និងសុខមាភាពបរិបូរណ៍អា
យុយឺនយូរដែរ។

ជាមួយគ្នានេះដែរ ការរស់នៅស្អាត មិនមែនមានន័យថា ទាល់យើងតែបរិភោគនូវអាហារស្រស់ៗ
និងឆ្ងាញ់រាល់ថ្ងៃនោះទេ តែអ្វីដែលយើងត្រូវធើ្វមួយទៀតនោះគឺ ការមិនជក់បារី កាហ្វេ និងការ
ពិសារស្រាច្រើនពេកទេ។ការដែលទទួលយកនូវសារធាតុទាំងនេះច្រើន វានឹងអាចងាយរងនូវ
ជម្ងឺផ្សែងៗ ដែលអាចអោយយើងឆាប់បាត់បង់ជីវិត។

៣. ការទៅមន្ទីពេទ្យទៀងទាត់
ការទៅពិគ្រោះជម្ងឺជាមួយលោកគ្រូវេជ្ជបណ្ឌិត គឺជាទង្វើដ៏ល្អ និងមានទំនួលខុសត្រូវខ្ពស់បំផុត
សម្រាប់សុខភាពខ្លួនអ្នក និងគ្រួសារ។ លោកវេជ្ជបណ្ឌិតអាចពិនិត្រ ពិគ្រោះ និងតាមដានរាល់
ជម្ងឺរបស់ផ្សែងៗរបស់លោកអ្នក ដូច្នេះប្រការល្អ លោកអ្នកគួរតែទៅមណ្ឌលសុខភាព ឬមន្ទីរ
ពេទ្យជារៀងរាល់ ០៦ខែម្ដងដែរ។

ដោយ៖ នារី
ប្រភព៖ mirror.co