មេដឹកនាំតាលីបង់ប្រចាំតំបន់មួយនៅក្នុងប្រទេសអាហ្គានីស្ថានត្រូវបានសំលាប់នៅក្នុង
ប្រត្តិបត្តិការរុករកមួយនៅក្នុងភាគខាងកើតខេត្ត Ghazni ប្រទេសអាហ្គានីស្ថាន, នេះបើ
តាមសំដីរបស់ការិយាល័យសន្តិសុខប្រចាំខេត្តនៅក្នុងថ្ងៃអង្គារនេះ។
លោកប្រធានភ្នាក់ងារសន្តិសុខប្រចាំខេត្តបាននិយាយប្រាប់អ្នកកាសែតនៅក្នុងទីក្រុង
Ghazni ខេត្ត Ghazni ថា "ប្រតិបត្តិការនៃការស្វែងរកដើម្បីធ្វើការតាមចាប់មេដឹកនាំតាលី
បង់ប្រចាំខេត្ត Ghazni ត្រូវបានធ្វើឡើងនៅក្នុងយប់ថ្ងៃចន្ទ័ ក្នុងសង្កាត់ Gilan ខេត្ត Ghazni
ហើយនៅពេលនោះការផ្ទុះអាវុធមួយត្រូវបានកើតឡើងដែលចុងក្រោយបានបន្សល់ទុក
នូវការស្លាប់របស់មេដឹកនាំតាលីបង់ដែលត្រូវគេស្គាល់ឈ្មោះថា Malawi Noor Ahmad"។
លោកក៏បានបន្ថែមថា ក្រុមអ្នកបះបោរចំនួន២នាក់ទៀតក៏បានរងរបួសផងដែរនៅក្នុងការ
ប៉ះទង្គិចអាវុធនោះ ប៉ុន្តែមិនមានប្រជាជនស៊ីវិលរឺក៏ភ្នាក់ងារសន្តិសុខរូបណារងរបួសនៅ
ក្នុងហេតុការណ៍នោះឡើយ។
គួរបញ្ជាក់ថាមេដឹកនាំតាលីបង់ដែលបានស្លាប់រូបនេះត្រូវបានចូលរួមនៅក្នុងការវាយ
ប្រហារមួយចំនួននៅក្នុងតំបន់ទៅលើភ្នាក់ងារសន្តិសុខក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយ
នេះ។
មកទល់ពេលនេះក្រុមតាលីបង់មិនទាន់មានការអត្ថាធិប្បាយណាមួយនៅឡើយទេ៕
ដោយ
វឌ្ឍនា