ភ្នំពេញ៖ មុននេះបន្តិចមានគេបង្ហើប ប្រាប់ព័ត៌មានឲ្យគេហទំព័រ Looking TODAY ដឹងថា តារា
សម្តែងវ័យក្មេង កញ្ញា នេត សុចរិយា មានបុរសៗជាច្រើន តាមយកចិត្តផ្គាប់អារម្មណ៍ សុំសេចក្តី
ស្រលាញ់ ហើយក៏មានអ្នកចង់ជូយឧបត្ថម្ភ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ សុចរិយា ទៀតផង។

ជុំវិញព័ត៌មានខាងលើនេះ បានធ្វើឲ្យស្រីស្រស់ នេត សុចរិយា នៅមិនស្រណុក ហើយក៏បានចេញ
មុខមក បកស្រាប់ប្រាប់គេហទំព័រ Looking TODAY នៅរសៀលថ្ងៃច័ន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣
នេះថា នាងទទួលស្គាល់ថា សព្វថ្ងៃនេះពិតជា មានអ្នកតាម ស្រលាញ់ច្រើនមែន។ ប៉ុន្តែនាងមិន
ដែលចាប់អារម្មណ៍ ជាមួយបុរសទាំងនោះទេ។ នាងក៏មិនដែលគិតថា ចង់បានការជូយឧបត្ថម្ភ ពី
នណាម្នាក់ឡើយ។

ពិធីការិនីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាតារាសម្តែងសាច់សខ្ចី កញ្ញា នេត សុចរិយា
បានបន្តទៀតថា "បើទោះបីជាពេលនេះ មានអ្នកតាម ស្រលាញ់ខ្ញុំច្រើន ក៏ពិតមែន តែខ្ញុំមិនដែល
ចាប់អារម្មណ៍ ជាមួយបុរសទាំងនោះទេ"។

តារាសម្តែងដែលទើបតែមានវ័យ ២២ ឆ្នាំ នេត សុចរិយា បាននិយាយឲ្យដឹងទៀតថា បច្ចុប្បន្ននេះ
នាងក៏កំពុងតែ មានទំនាក់ទំនងស្នេហា ជាមួយបុរសកូនអ្នកមានម្នាក់ ដែលស្គាល់គ្នា រយៈពេលជិត
មួយឆ្នាំហើយ។ ដោយអំឡុងពេលនេះក៏ស្ថិតនៅ ក្នុងដំណាក់កាល នៃការស្វែងចិត្តគ្នាផងដែរ។

នេត សុចរិយា បាននិយាយបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តី នាងមិនត្រូវការការជូយឧបត្ថម្ភពីបុរស
ណាម្នាក់ឡើយ ព្រោះនាងអាចរកប្រាក់ដោយខ្លួនឯង។

ម្យ៉ាងទៀតនាងជាកូនខ្មែរ ហើយបើមានអ្នកណាស្រលាញ់ ពិតនោះ គឺត្រូវ ចូលដល់ឪពុកម្តាយ របស់
នាងតាមប្រពៃណី។ បន្ទាប់ពីដាក់ខ្លួនចូលប្រឡូក ក្នុងសិល្បៈអស់រយៈពេលប្រមាណជា ៣ឆ្នាំមកនេះ
កញ្ញា នេត សុចរិយា ត្រូវបានគេមើលឃើញថានាងទទួលបានការងារជាច្រើន នៅក្នុងអាជីពសិល្បៈ
ទាំងធ្វើជាពិធីការិនី ទាំងការសម្តែងភាពយន្ត និងថតចម្រៀងខារ៉ាអូខេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល