កណ្តាល៖ ឆ្លងចរន្តអគ្គិសនីអំពូលតាំងលំអបណ្តាលឲ្យ ឆេះដំបូលវេទិកា ដែលរៀបចំឡើងត្រៀមទទួលព្រះរាជពិធី ច្រត់ព្រះនង្គ័លនៅថ្ងៃស្អែក តែសំណាងល្អមិនបង្កឲ្យមានការខូចខាត់ធ្ងន់ធ្ងរនោះទេ ត្រូវបានក្រុមការងារអន្តរាគមន៍ យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា ពោលឆាបឆេះដំបូលវេទិកាអស់បន្តិចតែប៉ុណ្ណោះ។

នគរបាលក្រុងតាខ្មៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការឆាបឆេះបានកើតឡើងនៅម៉ោង ១១ និង ៥០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤នេះ។ វេទិការងការឆាបឆេះនោះ ស្ថិតនៅក្នុងតារាងបាល់ទាត់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមមន្រ្តីនគរបាលសូមមិនបញ្ចេញឈ្មោះខាងលើនេះ បានឲ្យដឹងថា ការឆាបឆេះបានកើតឡើង នៅគ្រាដែល ក្រុមអ្នករៀបចំតុបតែលំអវេទិកា និងរោងនានា នៅក្នុងបរិវេណរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនៅក្រុងតាខ្មៅ បាន តបណ្តាញអគ្គិសនីចូលទៅតាមអំពូលភ្លើងនីមួយៗ ដែលគេតាំងនៅតាមដំបូលវេទិកា និងរោងនោះ ស្រាប់តែឆ្លង ចរន្តអគ្គិសនីបណ្តាលឲ្យឆេះខ្សែភ្លើង ហើយរាលដាលទៅស្បូវប្រក់ដំបូលតែម្តង។ ទោះបីជាយ៉ាងណា អគ្គិភ័យត្រូវបានក្រុម ការងារដែលប្រចាំការនៅបរិវេណច្រត់ព្រះនង្គ័ល ជួយអន្តរាគមន៍យកបំពង់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា មិន បង្កឲ្យខូចខាតធ្ងន់ធ្ងរនោះទេ ពោលឆេះដំបូលអស់បន្តិចតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងរៀបចំឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ ស្អែកនេះ។ ពិធីច្រត់ ព្រះនង្គ័លឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅបរិវេណបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងបរិវេណរៀបចំព្រះរាជពិ ធី ត្រូវបានរៀបចំឡើងដោយមានការសាងសង់វេទិកា និងតុបតែងបានយ៉ាងល្អប្រណីត ដើម្បីត្រៀមទទួលព្រះរាជ វត្តមានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី, ប្រមុខដឹកនាំប្រទេសកម្ពុជា និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល