ភ្នំពេញ៖ យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៤ ម្សិលមិញ ក្រសួងមហាផ្ទៃ បានផ្លាស់ប្តូរ ការិយាល័យលិខិតឆ្លងដែនថ្មី ទៅកាន់សង្កាត់និរោធ ខណ្ឌមានជ័យ។

ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមកសុំ ឲ្យផ្តល់លិខិតឆ្លងដែនក្រសួងមហាផ្ទៃ បានប្តូរទីតាំងផ្តល់លិខិតឆ្លងដែន ពីអគារចាស់លេខ២ មហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ទៅកាន់អគារថ្មី មានទីតាំងនៅ ភូមិ តាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល