មនុស្សម្នាក់ អាចចាប់ផ្ដើមការរកស៊ីរបស់ខ្លួន ដោយគ្រាន់តែមានប្រាក់ ១០០ដុល្លារ ឬតិចជាងនេះ
ប៉ុន្ដែ ចំណុចសំខាន់គឺត្រូវចេះប្រើប្រាស់វិធីឃោសនាតម្លៃទាប និងពង្រីកការរកស៊ី ដោយយោងទៅ
លើប្រាក់ចំណេញ និងការវិនិយោគបន្ថែម។

១/ ធ្វើឱ្យគំនិតក្លាយជាការពិត

អ្នកត្រូវតែចេះ ប្រែក្លាយគំនិតទូទៅ ឱ្យមកជាគំនិតជាក់ស្ដែង។ ឧទាហរណ៍ អ្នកត្រូវកំណត់ឱ្យបាន
ច្បាស់នូវផលិតផល ឬសេវាកម្មដែលខ្លួននឹងរកស៊ី ហើយអតិថិជនគោលដៅ ជាអ្នកណា និងត្រូវលក់
ដោយរបៀបណា។ អ្វីៗទាំងអស់ ត្រូវតែមានគម្រោងច្បាស់លាស់ កាន់តែលំអិត កាន់តែល្អ។ គោល
ដៅដែលបានដាក់ចេញ ត្រូវតែអនុវត្តក្នុងរង្វង់ ៣០ថ្ងៃ ឬតិចជាងនេះ។ អ្នកអាចធ្វើអ្វីៗបានទាំងអស់
ដើម្បីធ្វើឱ្យក្ដីស្រមៃ ក្លាយជាការពិត ជាក់ស្ដែងអ្នកអាចបង្កើតគេហទំព័រមួយ ដោយប្រើ WordPress
ចុះឈ្មោះគណនី PayPal និងបង្កើតយុទ្ធសាស្ដ្រដើម្បីអនុវត្តគម្រោង បើទោះជាអ្វីៗទាំងអស់ មិនទាន់
ល្អ ១០០% ។

ក្រៅពីនេះ អ្នកក៏អាចចាប់ផ្ដើមជំនួញរបស់ខ្លួន តាមរយៈការលក់ផលិតផលមានស្រាប់ ឬផ្គត់ផ្គង់
សេវាកម្ម ដែលមិនចាំបាច់មានសម្ភារៈថ្មី។ ជាក់ស្ដែង អ្នកអាចលក់ទំនិញតាមអ៊ីនធើរណិត ដោយ
ចរចាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ក្នុងនោះត្រូវនិយាយច្បាស់ថា អ្នកត្រូវយកប៉ុន្មានភាគរយពីតម្លៃទំនិញ
និមួយៗដែលលក់បាន ដោយអ្នកមិនចាំបាច់ទិញយកមកស្ទុកទុក ឬអាចចាប់ផ្ដើមដោយការរចនា
គេហទំព័រតម្លៃទាប ឬផ្ដល់សេវាកម្មទាក់ទិននឹងការសរសេរ បកប្រែ។ល។

២/ តារាងគម្រោងជំនួញ

ជាដំបូងឡើយ មុខជំនួញរបស់អ្នកនៅតូច ប៉ុន្ដែប្រសិនមានតារាងគម្រោងច្បាស់លាស់ នោះអ្នកនឹង
អាចទទួលបានជោគជ័យ ហើយអាចឈានបានឆ្ងាយជាងនេះ។ ខ្លឹមសារនៃគម្រោង គួរតែនិយាយដល់ហិរញ្ញវត្ថុសម្រាប់ការចាប់ផ្ដើមរកស៊ីដំបូង គឺត្រូវមានកម្រិតបែបណា វិធីរកអតិថិជន និងគ្រប់
គ្រងសកម្មភាពជំនួញយ៉ាងដូចម្ដេច។ អ្នកក៏គួរតែលើកឡើងនូវគម្រោងពង្រីកសកម្មភាពជំនួញ នា
ពេលខាងមុខ។

៣/ រូបមន្ដរកស៊ី ត្រូវរំលងចោលការដឹកជញ្ជូន

ការលក់ដូររបស់អ្នក ធ្វើទៅតាមរូបមន្ដ មិនដឹកជញ្ជូនផ្ទាល់ មានន័យថា ការរក្សាទំនិញ ការប្រគល់
ទំនិញ នឹងត្រូវធ្វើឡើងដោយដៃគូរកស៊ីរបស់អ្នក ពោលគឺអ្នកផ្គត់ផ្គង់ទំនិញ។ វិធីនេះ ជួយឱ្យអ្នក មាន
សុវត្ថិភាពផ្នែកទុន ហើយអ្នកគ្រាន់តែផ្ដោតទៅលើទីផ្សារ។

៤/ បង្កើតគេហទំព័រ

អ្នកអាចប្រើប្រាស់សេវាកម្ម hosting មិនគិតថ្លៃ ដើម្បីបង្កើតគេហទំព័រ ឬមួយក៏ប្រើប្រាស់ Facebook
ក្នុងបំណងឃោសនាផលិតផល ឬសេវាកម្មរបស់អ្នក។

៥/ បង្កើតទិន្នន័យដោយខ្លួនឯង សម្រាប់ការឃោសនា

អ្នកអាចបង្កើតបណ្ណឃោសនា(leaflets) ឯកសារឃោសនា និងនាមបណ្ណ ដោយប្រើប្រាស់កម្មវិធី
សាមញ្ញនៅលើកុំព្យូទ័រ ហើយបោះពុម្ភដោយម៉ាស៊ីនព្រីន។ ប្រសិនមានម៉ាស៊ីនថតរូប និងម៉ាស៊ីន
ស្កេន អ្នកអាចដាក់រូបភាពទៅលើបណ្ណឃោសនា។

៦/ អំពាវនាវឱ្យមានការគាំទ្រពីញាតិមិត្ត

ចូរប្រាប់ដល់អ្នករាល់គ្នា ពិសេសគឺអ្នកជិតស្និត ឱ្យបានដឹងនូវអ្វីដែលអ្នកកំពុងធ្វើ។ ចូរទាក់ទងមិត្ត
ភ័ក្ដិទាំងឡាយ និងចែករំលែកនូវគំនិតរបស់អ្នក ដើម្បីទទួលបានយោបល់ និងបទពិសោធ។ ពឹង
ពាក់លើសមាជិកក្នុងគ្រួសារ និងមិត្តភ័ក្ដិ ក្នុងការស្វែងរកអតិថិជន។ ឃោសនាតាមរយៈការនិយាយ
តៗគ្នា គឺជាវិធីដ៏មានប្រសិទ្ធិភាព។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

សេដ្ឋីល្បីៗ ធ្វើអ្វីខ្លះ ក្នុងវ័យ ២៥ឆ្នាំ?

អគ្គនាយក Facebook លក់ភាគហ៊ុន ជាង ៣,៩ពាន់លានដុល្លារ ដើម្បីបង់ពន្ធ

មហាសេដ្ឋី Warren Buffett រកបាន ៣៧លានដុល្លារ រៀងរាល់ថ្ងៃ ក្នុងឆ្នាំនេះ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CB