គេនិយាយថា សេ្នហាពិតអាចជំនះរាល់ឧបសគ្គទាំងអស់ គ្មានអ្វីមួយអាចមកបំបែកសេ្នហ៍
ពិតប្រាកដបានឡើយ។

ក្មេងប្រុសម្នាក់ឈ្មោះ Oscar Rushen មានអាយុ ១២ឆ្នាំ បានលួចទូរស័ព្ទឪពុករបស់គាត់
និយាយជាមួយមិត្តិស្រី អាយុ ១៣ឆ្នាំម្នាក់ ដែលបានចំណាយប្រាក់ថ្លៃទូរស័ព្ទអស់១,៧០០
ផោន ក្នុងរយៈពេលមួយខែ។

លោក Rushen ជាឪពុកក្មេង Oscar បានឲ្យដឹងថា ការចំណាយថ្លៃប្រព័ន្ធទូរស័ព្ទប្រចាំខែ
របស់គាត់ គឺមានតំលៃត្រឹមតែ ១០,៥០ផោនទេ។ ហើយនៅពេលខ្ញុំឃើញ វិក័យបត្របង់
ថ្លៃទូរស័ព្ទមានតំលៃច្រើនដល់ទៅរាប់រយផោនក្នុងមួយសបា្តហ៍ ខ្ញុំគិតថាគឺជាការភន់ច្រឡំ
របស់ក្រុមហ៊ុនទូរស័ព្ទ។

គាត់បានបន្តទៀតថា នៅពេលដែលបានដឹងថា កូនប្រុសរបស់ខ្ញុំ បានលួចទូរស័ព្ទរបស់ខ្ញុំ
និយាយជាមួយមិត្តស្រីរបស់វា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះខ្ញុំគិតថា វាជារឿង
មួយដែលមិនអាចកើតឡើងបានទេ ចំពោះក្មេងប្រុស មានអាយុទើបតែ ១២ឆ្នាំ៕

ដោយ៖ វណ្ណៈ
ប្រភព៖ dailymail