CamNews
ក្រុង Krasnoyarsk វិលត្រឡប់ទៅកាន់យុគសម័យ ទឹកកក
Krasnoyarsk គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗ និងមានមនុស្សច្រើនបំផុតនៅតំបន់
Siberia ខាងកើត ក៏ដូចជានៅទូទាំងតំបន់ភាគខាងកើតរបស់ប្រទេសរូស្ស៊ី។ ទីក្រុងនេះគឺជា
កន្លែងរស់នៅរបស់មនុស្សប្រមាណជាជាង ៩ សែននាក់ ទន្ទឹមនឹងនេះវាក៏ជាតំបន់ដែលមាន
រ៉ែមាសធំបំផុតនៅរូស្ស៊ី ចាប់តាំងពីត្រូវបានរុករកកាលពីឆ្នាំ ១៦២៨។
សីតុណ្ហភាពជាមធ្យមនៅ Krasnoyarsk តែងស្ថិតនៅក្រោមសូន្យជានិច្ច។ នៅក្នុងរយៈពេល
ប៉ុន្មានថ្ងៃកន្លង នៅតំបន់ Krasnoyarsk សីតុណ្ហភាពចុះដល់ ៣០អង្សាសេក្រោមសូន្យ។
ចំពោះមនុស្សដែលមានសុខភាពធម្មតា ប្រសិនអាចឈរនៅខាងក្រៅបាន ១០នាទី នោះគេ
គឺជាមនុស្សដែលមានសុខភាពល្អជាងគេ។
ប៉ុន្មានថ្ងៃកន្លង អាកាសធាតុត្រជាក់ ការធ្លាក់ព្រិល រួមជាមួយនឹងកម្រិតសំនើមខ្ពស់ បានធ្វើ
អោយទីក្រុង Krasnoyarsk និងតំបន់ជុំវិញទីក្រុងនេះ ក្លាយជាទិដ្ឋភាពចម្លែកអស្ចារ្យ ដូចទៅ
នឹងទិដ្ឋភាពក្នុងខ្សែភាពយន្ដស្រមៃផ្នែកវិទ្យាសាស្ដ្រ ដែលនិយាយយុគសម័យទឹកកករបស់
ផែនដី។
ខាងក្រោមនេះគឺជាទិដ្ឋភាពនៅកន្លែងមួយចំនួនក្នុងក្រុង Krasnoyarsk និងតំបន់ជុំវិញដែល
កំពុងស្ថិតនៅក្នុងភាពត្រជាក់នៃប្រទេសរូស្ស៊ី ៖
ដោយ ៖ សីរីយ៉ា
ប្រភព ៖ Livejournal