CamNews

រថយន្តដឹកឈើ កប់អាកាស កណ្តាលរាជធានី សមត្ថកិច្ចមើល អត់ឃើញ (មានវីដេអូ)

ភ្នំពេញៈ វ៉ាវ! គ្រាន់តែឃើញរថយន្តនេះភ្លាមៗ ប្រជាពល រដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវ ២៧១
បានផ្ទុះការរិះគន់យ៉ាងខ្លាំង ចំពោះម្ចាស់អាជីវកម្ម ក៏ដូចជាសមត្ថកិច្ចគ្រប់គោលដៅតាំងពីស្ពាន
ស្ទឹង មានជ័យ បណ្តោយឲ្យរថយន្តដឹកឈើស្ទើរកប់ អាកាសទៅហើយ ធ្វើដំណើរបានដោយ
រលូន។

រូបភាពមួយសន្លឹក ដែលប្រជាពលរដ្ឋម្នាក់ផ្ញើមកកាន់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដោយថត
បាននាវេលាម៉ោង ៥ និង៤៥នាទី  ល្ងាចថ្ងៃទី៤ ខែឧសភា ខណៈរថយន្តមួយគ្រឿងនេះ ដឹកឈើ
យ៉ាងខ្ពស់ធ្វើដំណើរចេញពីផ្លូវបត់ ម្តុំផ្សារស្ទឹងមាន មានជ័យ ហើយដំណើរតាមបណ្តោយផ្លូវព្រះ
មុនីរ៉េត រហូតដល់ភ្លើងស្តុបស្ពានស្ទឹងមានជ័យ ក៏បត់ឡើងមកតាមផ្លូវ ២៧១ ក្នុងទិសដៅពីជើងទៅ
ត្បូងរហូត តែគេមិនដឹងថា ឆ្ពោះទៅទីណានោះទេ។

អ្វីដែលធ្វើឲ្យមានការរិះគន់នោះ រថយន្តមួយគ្រឿងខាងលើបានដឹកឈើលើសចំណុះ ពោលស្ទើរតែ
ទាក់ខ្សែភ្លើង  ដែលរាយកាត់ទទឹងផ្លូវ មិនតែប៉ុណ្ណោះអ្នកបើកបរបានបើកក្នុងល្បឿនលឿនថែមទៀត។
ដោយឡែករថយន្តវិញ  សូម្បីតែស្លាកលេខក៏គ្មានផងដែរ។

ជាការកត់សម្គាល់មួយទៀត រថយន្តមួយគ្រឿងនេះ បានធ្វើដំណើរឆ្លងកាត់មុខសមត្ថកិច្ចជាច្រើន
គោលដៅជា ពិសេសគោលដៅស្ពានស្ទឹងមានជ័យ ដែលសុទ្ធសឹងជាមន្រ្តីនគរបាលអនុវត្តន៍ច្បាប់
យ៉ាងខ្ជាប់ខ្ជួន តែហេតុអ្វីរូប គាត់ឲ្យរថយន្តមួយនេះ ធ្វើដំណើរគេចផុតពីខ្សែភ្នែករបស់គាត់យ៉ាង
ដូច្នេះ។

ក្រោយពេលឃើញស្ថានភាពរថយន្តមួយនេះហើយ គេសង្ឃឹមថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនឹង
មានវិធានការ  ដើម្បីរឹតច្បាប់ចរាចរណ៍ និងការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ចៀសវាងបង្កនូវបញ្ហា
ដល់សាធារណជន ព្រោះតែ ប្រយោជន៍បុគ្គល៕

<object width="500" height="400" data="http://www.youtube.com/v/sNSK3HXe2Vs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/sNSK3HXe2Vs&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល