កាលពីព្រឹកថ្ងៃទី ២ មេសានេះ ទស្សនាវត្តីចិន បានបង្ហោះនូវរូបភាពរបស់តារាចម្រៀងស្រីល្បី
ឈ្មោះនាង Selena លាត់អាវបង្ហាញដើមទ្រូង នៅលើកម្របទស្សនាវត្តី Playboy លេខ ខែមីនា។
នៅក្នុងរូបភាពនេះ Selena មានសកម្មភាពដោយមិនអៀនខ្មាស់អ្វីទាំងអស់ លាត់អាវបញ្ចេញរង្វង់
ទី១ របស់ខ្លួន និងស្លៀកតែខោក្នុងកំប៉ិតតែប៉ុណ្ណោះ។ អ្នកនិយមលេងអ៊ីនធឺណេតចិនបានឲ្យដឹងថា
អាចបណ្តាលមកពីការចែកផ្លូវគ្នាជាមួយ Justin ទើបធ្វើឲ្យ Selena ធ្លាក់ខ្លួនក្នុងស្ថានភាពដូច្នេះ។

ក្រោយពីរូបភាពនេះត្រូវបានលេចចេញនៅលើអ៊ីនធឺណេត គេហទំព័រ QQ បានចេញមកប្រតិកម្ម
បដិសេធថា វាជារូបភាពក្លែងក្លាយ ដែលត្រូវបានគេ photoshop តែប៉ុណ្ណោះ។ ក្នុងនោះ បើទោះ
ជាត្រូវបាន Playboy ហ៊ានចំណាយលុយឲ្យដល់ ២លានដុល្លារ ដើម្បីថតរូបសិចស៊ី ញាក់សាច់
ក៏តារាចម្រៀងវ័យក្មេងម្នាក់នេះ ប្រកែក មិនព្រមទទួលដែរ។ Selena និង Miley Cyrus គឺជាតារា
សិល្បៈវ័យក្មេងពីររូប ដែលគ្រវីក្បាលក្នុងការអញ្ជើញរបស់ Playboy។

បណ្តាព័ត៌មានរបស់អង់គ្លេស និងអាមេរិច បានឲ្យដឹងថា រូបភាពនេះត្រូវបានលេចចេញកាលពី
ពីរបីថ្ងៃមុន ។ ពេលនោះខាង Selena បានប្រតិកម្មកំនត់ថា វាគ្រាន់តែរូបដែលគេកែច្នៃ។ អ្នកតំ-
ណាងរបស់ Selena ក៏មិនយល់ថា ហេតុអ្វីបានជាមកដល់ពេលនេះ រូបថតមួយសន្លឹកនេះ នៅ
តែដាក់ជាចម្ងល់ថា ជារូបពិត រឺក្លែងក្លាយទៀត?

ដោយ៖ សិលា
ប្រភព៖ K14