ថ្មីៗនេះ មានការអាប់ឡូតនូវវីដេអូខ្លីមួយ ស្តីពីអ្នកវិទ្យាសាស្រ្តបានធ្វើការពិសោធន៍ដោយ
យកពិសពស់ ហើយយកទៅបញ្ចូលជាមួយឈាមមនុស្ស ទទួលបានការចាប់អារម្មណ៍
យ៉ាងច្រើនពីសំណាក់អ្នកដែលនិយមលេងអ៊ីនធឺណេត។

នៅក្នុងខ្សែវីដេអូខ្លីមួយខាងក្រោមនេះ គឺនិយាយអំពីអ្នកវិទ្យាសាស្រ្តមួយរូបបានយកប្រភេទ
ពស់មានពិសមួយ មកយកពិសចេញពីចង្កូមរបស់វាប៉ុន្មានដំណក់ទុកក្នុងកែវមួយ។ បន្ទាប់មក
គាត់ក៏បានយកសារាងចាក់ថ្នាំមួយមកបូមយកពិសពស់នោះបន្តិច ហើយយកទៅបន្តក់ចូល
មួយដំណក់ក្នុងកែវដែលផ្ទុកឈាមរាវរបស់មនុស្សក្នុងនោះ។ បន្តិចក្រោយមកឈាមដែលរាវ
នោះប្រែក្លាយទៅជាខាប់ដុំៗ ដូចជាដុំថ្លើមទៅវិញ។ សូមទស្សនាវីដេអូនៃការពិសោធន៏នេះ
ទាំងអស់គ្នា!

<object width="500" height="400" data="http://www.youtube.com/v/xPitG2yF8tU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/xPitG2yF8tU&rel=1" /></object>

ដោយ៖ សិលា