CamNews

បញ្ចុះទម្ងន់ដោយមិនប៉ះពាល់ ដល់សុខភាព

ដើម្បី​សម្រក​ទម្ងន់​គឺមានវិធី​ច្រើនយ៉ាង តែ​អ្វីដែល​សំខាន់ អ្នក​មិនត្រូវ​ធ្វើការ​បង្អត់អាហា​រ​នោះ
ឡើយ ព្រោះ​វា​អាចធ្វើឱ្យ​រាងកាយ​ខ្វះ​ជាតិបំប៉ន។ សូមស្វែងយល់ពីវិធីសាស្ដ្រខាងក្រោម។

​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​

​ដើម្បី​សម្រក​ទំងន់​ឱ្យបាន​ជោគជ័យ អ្នក​ចាំបាច់​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​មិន​ថា​ទឹកតែ​,
ទឹក​ផ្លែឈើ​, ឬ ​កាហ្វេ​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​បាន​ទឹក​ធម្មតា គឺជា​ការប្រសើរ​បំផុត​ព្រោះ​វា​
ជួយ​ធ្វើ ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​ជាង​មុន ហើយ​វា​ល្អ​ចំពោះ​ប្រព័ន្ធ​បញ្ចេញ​ចោល​និង​ធ្វើឱ្យ
​ស្បែក​ស្រស់ថ្លា ភ្លឺរលោង​។​

​ផ្លាស់ប្តូរ​អាហារ​ទទួល​ទាន​

​អ្នក​គួរ​ ធ្វើការ​ផ្លាស់ប្តូរ​អាហារ​ទ​ទួល​ទាន ដោយ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ដែលមាន​
ជាតិ​ម្សៅ​និង​ងាក​មក​ទទួលទាន​ បន្លែ ឱ្យបាន​ច្រើនជាង​មុន​។​ម្យ៉ាងទៀត​ពពួក​អាហារ​ម្សៅ​
ដែល​អ្នក​ទទួលទាន​នោះ គួរ​ធ្វើឡើង​ពី​ប្រភេទ​ម្សៅ​ដែល​មិន​ខាត់​ពណ៌​ដូច​អង្ករសំរូប ឬ​អង្ក​រ
អា​វ័ន​ជាដើម​។​

​មិនត្រូវ​ទទួលទាន​អាហារ​ឆ្អិន​ស្រាប់​

​អ្នក​គួរ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​
ព្រោះ​វា​មិនសូវ​ផ្តល់​ប្រយោជន៍ ដល់​រាងកាយ​ប៉ុន្មាន​ទេ ហើយ​ថែមទាំង​មាន​កាឡូរី​ខ្ពស់​ថែម
ទៀត​។​

​ទទួលទាន​អាហារ​បួស​អោយបានច្រើន

​អ្នក​គួរ​ទទួលទាន​បន្លែ និង​ធញ្ញជាតិ​ពពួក​សណ្តែក ឱ្យបាន​ច្រើន​ជំនួយការ​ទទួលទាន​អាហារ​
ពពួក​ម្សៅ ព្រោះ​អ្នកខ្លះ ជ្រើស​ការ​តម​អាហារ តែ​ទទួលទាន​អាហារ​បួស​បែប​ម្សៅ​ជាហេតុ​
បណ្តាលឱ្យ​ទម្ងន់​មិន​ស្រក​ហើយ ផ្ទុយទៅវិញ​បែរជា​កើនឡើង​ជាង​មុន​ទៅវិញ​។​

​មិន​ទទួលទាន​អាហារ​ឆា បំពង ឬ​ចៀន​ ដែលមានខ្លាញ់ច្រើន

​ការ​ចម្អិន​អាហារ​ដោយ​ឆា ចៀន ឬ បំពង​គឺជា​វិធី​ចម្អិន អាហារ​ដែល​ធ្វើឱ្យ​អ្នក​ឆាប់​ធាត់​បំផុត
ព្រោះ​វា​ត្រូវការ​ប្រើ​ជាតិ​ប្រេង​យ៉ាងច្រើន​។ ដូច្នេះ​ដើម្បី​មិនឱ្យ​រាងកាយ​ទទួលបាន​ខ្លាញ់​លើស​
ចំណុះ​អ្នក​មិនគួរ​ចម្អិន​អាហារ​ដោយ​ការ​ឆា​ឬ​បំបង​នោះឡើយ​៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD